ព័ត៌មានអន្តរជាតិ

ការពង្រឹង សម្ព័ន្ធមិត្តកូរ៉េ-អាមេរិក-ជប៉ុន នឹងបំផ្លាញសន្តិភាព ក្នុងតំបន់

សេអ៊ូល៖ អ្នកជំនាញកូរ៉េខាងត្បូងបានឲ្យដឹងថា សម្ព័ន្ធភាពពង្រឹងរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន និងឈានទៅរកសង្រ្គាមត្រជាក់ថ្មីមួយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ថ្ងៃ​អង្គារ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន។ លោក Woo Su-keun នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃប្រទេសកូរ៉េបានប្រាប់ស៊ិនហួថា “នៅក្នុងទំនាក់ទំនងអន្តរជាតិ សម្ព័ន្ធភាពចាំបាច់តម្រូវឱ្យមានប្រទេសជាសត្រូវរួម… សហរដ្ឋអាមេរិក មើលឃើញថា ប្រទេសចិនជាគូប្រជែង និងសត្រូវដ៏ធំបំផុតរបស់ខ្លួន។

លោក Woo បានលើកឡើងថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលពង្រឹងនឹង “បំផ្លាញសន្តិភាព និងស្ថិរភាពនៅអាស៊ីឦសាន” ដោយបន្ថែមថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់សង្គ្រាមត្រជាក់ ដែលនាំឱ្យឈានទៅដល់ “ដំណើរថយក្រោយនៃប្រវត្តិសាស្ត្រ” ។

អ្នក​ជំនាញ​រូប​នេះ​បាន​កត់​សម្គាល់​ថា វា​មិន​ស្ថិត​ក្នុង​ផល​ប្រយោជន៍​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន​នោះទេ ដោយ​សារ​សារៈសំខាន់​ដែល​ក្រោយ​មក​ទទួល​បាន សម្រាប់​សន្តិសុខ​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក Woo បានបន្ដថា “ជាមួយនឹងការបញ្ចប់នៃយុគសម័យមនោគមវិជ្ជា និងការមកដល់នៃសង្គមពិភពលោក គ្មានប្រទេសណាដែលមានសត្រូវទៀតទេនៅក្នុងសហគមន៍អន្តរជាតិ” ។

លោក Woo បានកត់សម្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅតែបន្តប្រឆាំងចិន ដើម្បីបង្កើតឱកាសសម្រាប់ជម្លោះ និងការប្រឈមមុខដាក់គ្នា៕ប្រែសម្រួល ឈូក បូរ៉ា

To Top