បរទេស៖ សាលារៀនជាច្រើនក្នុងទីក្រុង Toronto ប្រទេសកាណាដា ត្រូវបានដាក់ឱ្យបិទទ្វារ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ ដែលនិយាយថា កំពុងកាន់អាវុធនៅទីសាធារណៈ។ អាជ្ញាធរបានផ្តល់ព័ត៌មានលម្អិតតិចតួច អំពីឧបទ្ទវហេតុនេះ ដែលបន្ទាប់ពីការបាញ់ប្រហារ ដ៏ធំចំនួនពីរ នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសទីក្រុងតូរ៉ុនតូ បានឆ្លើយតបទៅនឹង “របាយការណ៍របស់បុរសម្នាក់កាន់អាវុធ” នៅប្រហែលម៉ោង 1 និង 30 នាទីយប់ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ អង្គភាពស៊ើបអង្កេតពិសេសរបស់ Ontario (SIU) បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានដោយបន្ថែមថា ត្រឹមថា មាន “អន្តរកម្ម” រវាងមន្រ្តីពីរនាក់និងបុរសនោះ មុនពេលបាញ់សម្លាប់គាត់នៅនឹងកន្លែង ។
គេនៅមិនទាន់ដឹងច្បាស់ពីអ្វី ដែលបណ្ដាលឲ្យមានការបាញ់ប្រហារនោះទេ។ ទោះបីជាមន្ត្រីមូលដ្ឋានបាននិយាយថា កាំភ្លើងវែងមួយដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ពួកគេបានបន្ថែមថា វាលឿនពេកក្នុងការនិយាយថា តើបុរសនោះផ្ទុះអាវុធនៅពេលគាត់ ត្រូវបានបាញ់ប្រហារ ហើយការស៊ើបអង្កេតកំពុងដំណើរការ៕ ប្រែសម្រួលៈ ណៃ តុលា