ព័ត៌មានអន្តរជាតិ

កង្វះការគ្រប់គ្រងអាវុធ នៅសហរដ្ឋអាមេរិក ជាឧបសគ្គក្នុងការទប់ស្កាត់ ការសម្លាប់រង្គាល

ម៉ិកស៊ីកូ៖ ការសម្លាប់រង្គាលនៅសប្តាហ៍នេះ នៅសាលាបឋមសិក្សាមួយ ក្នុងទីក្រុងតូចមួយនៃរដ្ឋតិចសាស់ បង្ហាញពីកង្វះការគ្រប់គ្រងអាវុធ នៅក្នុងសហរដ្ឋអាមេរិក ហើយលទ្ធផល “មិនរើសអើង” នៃការលក់អាវុធ គឺជាឧបសគ្គក្នុងការទប់ស្កាត់ ការបាញ់ប្រហារដ៏ធំនាពេលអនាគត នេះបើយោងតាមអ្នកសង្កេតការណ៍អន្តរជាតិ Erick Fernandez Saldana កាលពីថ្ងៃពុធ។

ទោះបីជាមានការតវ៉ាជាសាធារណៈ ដែលធ្វើតាមសោកនាដកម្មនីមួយៗ និងការអំពាវនាវដែលជៀសមិនរួច សម្រាប់ច្បាប់កាំភ្លើងតឹងរ៉ឹងក៏ដោយ ជនជាតិអាមេរិក ដែលមានអាយុចាប់ពី ១៨ ឆ្នាំអាចទិញអាវុធថ្នាក់យោធាបានស្ទើរតែ គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក “ដោយគ្មានការរឹតត្បិតធំនៅកម្រិតរដ្ឋ ឬសហព័ន្ធឡើយ” នេះបើតាមការឲ្យដឹង ពីសាកលវិទ្យាល័យ Ibero-American University ក្នុង ទីក្រុង Mexico។

ដោយសរសេរនៅក្នុងព្រឹត្តិបត្រ សាកលវិទ្យាល័យមួយ លោក Fernandez បានលើកឡើងថា “វាពិតជាលំបាកណាស់” ក្នុងការប្រឈមមុខនឹងអ្វីដែលគេហៅថា ការទទួលបានកាំភ្លើងនៅសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា បានរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធនាការ បោះឆ្នោតរបស់សមាជិកសភា។

លោកបានលើកឡើងថា “ការពិត គឺថាមានច្បាប់តិចតួចណាស់ដែលកំណត់ និងកាត់បន្ថយការលក់អាវុធនៅអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យ៉ាងហោចណាស់មនុស្ស ២១នាក់ រួមទាំងកុមារ ១៩នាក់ និងគ្រូបង្រៀន ២នាក់ត្រូវបានសម្លាប់ដោយក្មេងអាយុ ១៨ឆ្នាំដោយកាំភ្លើងវាយប្រហារកាលពីថ្ងៃអង្គារ នៅក្នុងការសម្លាប់រង្គាលចុងក្រោយបំផុត ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេសជាតិ និងពិភពលោក ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់ រង្គាលមួយផ្សេងទៀតបានធ្វើឱ្យមនុស្ស ១០នាក់បានស្លាប់នៅឯ ផ្សារទំនើបនៅទីក្រុង Buffalo ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top