ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀមផ្ដល់ជំនួយជា អាវុធធុនធ្ងន់បន្ថែមទៀត ទៅកាន់អ៊ុយក្រែន

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា លោកបានពិភាក្សាអំពី ការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Bae នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kuleba បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីកិច្ចពិភាក្សាឲ្យដឹងថា “យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត ដែលត្រូវបានចែកចាយឱ្យបានឆាប់តាម ដែលអាចធ្វើបាន ជាពិសេស MLRS (ប្រព័ន្ធរ៉ុក្កែតបាញ់បានច្រើន) ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី”។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបន្ថែមថា លោកបានពន្យល់ប្រាប់ លោកស្រី Baerbock អំពីស្ថានភាពលំបាក ក្នុងតំបន់ដុនបាស។ លោក Kuleba បានលើកឡើងថា ប្រធានបទផ្សេងទៀតនៃកិច្ចពិភាក្សារួម មានការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងអ៊ុយក្រែនក្នុងការសម្រេចបាន នូវឋានៈជាបេក្ខជនសហភាពអឺរ៉ុប។

កាលពីដើមខែនេះ លោកស្រី Baerbock បានឲ្យដឹងរួចមកហើយថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងធ្វើការ ជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីផ្តល់អាវុធទំនើបដល់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top