ព័ត៌មានអន្តរជាតិ

អាមេរិក៖ ស្រ្តីម្នាក់បានបាញ់សម្លាប់​ បុរសខ្មាន់កាំភ្លើង ដែលបាញ់ប្រហារ ទៅលើអ្នកដែលកំពុងចូលរួម កម្មវិធីខួបកំណើត

CNN៖ ស្ត្រីជនជាតិអាមេរិកម្នាក់ បានបាញ់សម្លាប់បុរសម្នាក់ ដែលបានបាញ់ប្រហារទៅលើហ្វូងមនុស្ស ដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ នៅទីក្រុង Charleston រដ្ឋ West Virginia សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ ដែលត្រូវគេបាញ់ស្លាប់នោះ ឈ្មោះ Dennis Butler អាយុ 37 ឆ្នាំដែលមានប្រវត្តិឧក្រិដ្ឋកម្ម ត្រូវបានសម្លាប់បន្ទាប់ពីគាត់ បានកំណត់គោលដៅមនុស្សប្រហែល 40 នាក់ដែលចូលរួម ក្នុងពិធីខួបកំណើតមួយ។

អ្នកនាំពាក្យប៉ូលីស Tony Hazelett បាននិយាយថា ប្រតិកម្មរហ័សរបស់ស្រ្តីរូបនោះ គឺបានជួយសង្គ្រោះជីវិតមនុស្ស ហើយក៏ប្រហែលជាបានរារាំង ការបាញ់ប្រហារដ៏ធំមួយផងដែរ។ វាកើតឡើងចំពេល មានការជជែកដេញដោលថ្នាក់ជាតិ អំពីកាំភ្លើងបន្ទាប់ពីការបាញ់ ប្រហារស្លាប់ជាច្រើននាក់ នៅសាលារៀនក្នុងរដ្ឋតិចសាស់។

Butler បានបើកបរតាមតំបន់នោះ កាលពីល្ងាចថ្ងៃពុធ នៅពេលដែលគាត់ត្រូវបានគេព្រមាន ឱ្យបន្ថយល្បឿនព្រោះក្មេងៗកំពុងលេង។ ក្រោយមក គាត់បានត្រឡប់មកវិញ ដោយប្រដាប់ដោយកាំភ្លើងប្រភេទ AR-15 ហើយបានបាញ់ចេញ ពីរថយន្តរបស់គាត់ សំដៅទៅពិធីជប់លៀងខួបកំណើត នៅខាងក្រៅអគារផ្ទះល្វែង ក្នុងទីក្រុង៕ ប្រែសម្រួលៈ ណៃ តុលា

To Top