ព័ត៌មានអន្តរជាតិ

Update: ក្រុមរុករកនេប៉ាល់ រកឃើញបំណែក យន្តហោះ ដឹកអ្នកដំណើរ, មានជនជាតិ​អាឡឺម៉ង់ ២នាក់, ​ឥណ្ឌា៤នាក់

Update: មន្ត្រីយោធាម្នាក់ បាននិយាយថា ក្រុមរុករកនេប៉ាល់ បានរកឃើញបំណែកយន្តហោះដឹកអ្នកដំណើរ ដែលបាត់ខ្លួន កាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយ ត្រូវបានផ្តល់ឱ្យអំពីមនុស្ស ២២នាក់ នៅលើយន្តហោះនោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

អ្នកនាំពាក្យកងទ័ព បាននិយាយថា “ក្រុមរុករកបានរកឃើញបំណែកយន្តហោះ និងចែករំលែករូបភាព”។

ប្រតិបត្តិការ​ស្វែងរក ​បាន​បន្ត​ឡើង​វិញ​ នៅ​មុន​ថ្ងៃ​បន្ទាប់​ពី​ ក្រុម​អ្នក​ជួយ​សង្គ្រោះ ​បាន​ផ្អាក​បន្ទាប់​ពី​ងងឹត​ កាលពី​ថ្ងៃអាទិត្យ។

មានអ្នកដំណើរ១៩ នាក់ និងសមាជិកនាវិក ៣នាក់នៅលើយន្តហោះ Twin Otter ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air, អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Sudarshan Bartaula បានប្រាប់ AFP ។ អ្នក​ដំណើរ​រួម​មាន​ជនជាតិ​អាល្លឺម៉ង់ ​ពីរ​នាក់ ​និង​ឥណ្ឌា​បួន​នាក់​ ជាមួយ​នឹង​ជនជាតិនេប៉ាល់​ ដែល​នៅ​សល់។

មុនពេលបំណែកយន្តហោះ ត្រូវបានរកឃើញ អ្នកនាំពាក្យអាកាសយានដ្ឋាន Pokhara លោក Dev Raj Subedi បានប្រាប់ AFP នៅព្រឹកថ្ងៃច័ន្ទថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះ និងកងទ័ពនៅលើដី បានផ្លាស់ប្តូរការស្វែងរករបស់ពួកគេ ទៅកាន់កន្លែងដែលសង្ស័យថាធ្លាក់។

លោកបាននិយាយថា “ប្រតិបត្តិការស្វែងរកបានបន្ត… មិនមានការប្រសើរឡើងណាមួយ នៅក្នុងអាកាសធាតុទេ។ ឧទ្ធម្ភាគចក្រពីរគ្រឿង បានហោះហើរទៅកាន់តំបន់នោះ ប៉ុន្តែពួកគេ មិនទាន់អាចចុះចតបាន នៅឡើយទេ” ។

To Top