Update: ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់ បានទាញសាកសពចំនួន ១៤នាក់ ចេញពីបំណែកនៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿង លើភ្នំមួយ ដែលបានបាត់ខ្លួន នៅក្នុងភ្នំហិម៉ាឡៃ ជាមួយនឹងមនុស្ស ២២ នាក់នៅលើយន្តហោះ ដែលអាកាសធាតុអាក្រក់ បានរារាំងដល់ប្រតិបត្តិការសង្គ្រោះ នៅកម្ពស់ 3,800-4,000 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។
សាកសពទាំង១៤នាក់ គេនៅមិនទាន់កំណត់សញ្ញាណនៅឡើយទេ។ អ្នកដំណើរ ត្រូវគេដឹងថា មានជនជាតិអាឡឺម៉ង់២ នាក់ និងឥណ្ឌា១៤នាក់។
ប្រែសម្រួលដោយ៖ សយ សុភា

