ព័ត៌មានអន្តរជាតិ

Update៖ តម្លៃប្រេងកើនឡើង ខណៈ EU នឹងឈានដល់កិច្ចប្រជុំព្រមព្រៀងគ្នា ស្តីពីការហាមឃាត់ប្រេងរបស់រុស្ស៊ី និងបន្ថែមទណ្ឌកម្ម

មែលប៊ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២ខែគិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលពាណិជ្ជករបានរង់ចាំមើល ថាតើ សហភាពអឺរ៉ុប(EU) នឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការហាមឃាត់ប្រេងរបស់រុស្ស៊ី នៅមុនកិច្ចប្រជុំស្តីពីកញ្ចប់ទណ្ឌកម្មទី៦ប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលុកលុយមកលើប្រទេសអ៊ុយក្រែន ដែរឬទេ ។

អនាគតប្រេងឆៅរបស់សារជីវកម្ម Brent បានកើនឡើង៤៦សេន ឬស្មើនឹង០,៤ភាគរយ ដល់១១៩.៨៩ដុល្លារក្នុង១បារ៉ែលគិតនៅត្រឹមម៉ោង១និង១១នាទី ម៉ោងសកល ខណៈដែលអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៦០សេន ឬស្មើនឹង០,៥ភាគរយដល់១១៥.៦៧ដុល្លារក្នុង១បារ៉ែល ដោយពង្រីកការកើនឡើងកាលពីសប្តាហ៍មុន ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបគ្រោងនឹងជួបប្រជុំនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទី៦ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការលុកលុយរបស់ខ្លួនមកលើប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថា ជា “ប្រតិបត្តិការពិសេស” ដើម្បីដកហូតអាវុធដល់អ្នកជិតខាងរបស់ខ្លួន ។

ដៃគូគ្រប់គ្រង SPI Asset Management លោក Stephen Innes បានលើកឡើងថា “ខ្ញុំមិនគិតថា វានឹងជាការអូសបន្លាយក្នុងការសន្មត់ថា អ្នកប្រមើលមើលកំពុងកំណត់ទីតាំងសម្រាប់ទីផ្សារប្រេងក្នុងកិច្ចប្រជុំកំពូលក្រោយសហភាពអឺរ៉ុប” ។

ការហាមប្រាមបន្ថែមទៀតលើប្រេងរបស់រុស្ស៊ី នឹងរឹតបន្តឹងទីផ្សារប្រេងឆៅដែលមានភាពតានតឹងរួចទៅហើយសម្រាប់ការផ្គត់ផ្គង់ចំពេលមានការកើនឡើងនៃតម្រូវការប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះនៅមុនរដូវកាលតម្រូវការរដូវក្តៅខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ។

ក្រុមមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលសហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ប៉ុន្តែនឹងបន្តការពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីហាមឃាត់ការដឹកជញ្ជូនប្រេងពីសមុទ្ររបស់រុស្ស៊ី ខណៈដែលអនុញ្ញាតឱ្យដឹកជញ្ជូនតាមបំពង់បង្ហូរប្រេង នៅមុនកិច្ចប្រជុំកំពូលនៅរសៀលថ្ងៃចន្ទនេះ ។

ប្រសិនបើយល់ព្រម កិច្ចព្រមព្រៀងមួយនឹងអនុញ្ញាតឱ្យប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក បន្តទទួលបានប្រេងពីរុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba មួយរយៈសិន រហូតដល់ការផ្គត់ផ្គង់ជំនួសអាចត្រូវបានរៀបចំរួចរាល់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top