បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថា អឺរ៉ុបមិនអាចដាក់ទណ្ឌកម្មភ្លាមៗលើប្រេងរបស់រុស្ស៊ីបានទេ ព្រោះថា ការធ្វើបែបនេះ វានឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូលក់ប្រេងឥន្ធនៈរបស់ខ្លួននៅកន្លែងផ្សេង ហើយអាចរកប្រាក់បានកាន់តែច្រើន ដើម្បីផ្តល់មូលនិធិដល់ការវាយលុកយោធារបស់ខ្លួននៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Ursula Von der Leyen នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន MSNBC កាលពីដើមសប្តាហ៍នេះថា “ប្រសិនបើយើងនឹងផ្តាច់ប្រេង [រុស្ស៊ី] ទាំងស្រុងភ្លាមៗនោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចនឹងអាចយកប្រេងដែលលោកមិនលក់ឲ្យសហភាពអឺរ៉ុបទៅទីផ្សារពិភពលោក ដែលតម្លៃនឹងកើនឡើង ហើយលក់វាឲ្យបានច្រើនជាងនេះ ហើយវានឹងបំពេញប្រាប់បម្រុងសង្គ្រាមរបស់គាត់»។
សហភាពអឺរ៉ុប រួមជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត បានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើប្រទេសរុស្ស៊ីក្នុងរយៈពេល 3 ខែចុងក្រោយនេះ ដើម្បីជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាទង្វើនៃការឈ្លានពានដែលមិនបង្កហេតុ៕ប្រែសម្រួលៈ ណៃ តុលា