ព័ត៌មានអន្តរជាតិ

Top Story: កុមារស្លាប់ ដោយការបាញ់ប្រហារ នៅអាមេរិក មាន ៣៦,៥ដង ច្រើនជាង​ប្រទេសអភិវឌ្ឍន៍​ ​ដទៃទៀត

សឹង្ហបុរី៖ កុមារដែល ត្រូវបានសម្លាប់ដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិកគឺ ៣៦,៥ដង ច្រើនជាងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ផ្សេងទៀត, នេះបើយោងតាមការអត្ថាធិប្បាយមួយ ដែលត្រូវបានចេញផ្សាយដោយ Channel News Asia( CNA) របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទ ដោយដកស្រង់ការវិភាគ ដោយ New England Journal of Medicine ។

អ្នកអត្ថាធិប្បាយ Peter Squires សាស្ត្រាចារ្យផ្នែកឧក្រិដ្ឋកម្ម និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ Brighton បាននិយាយថា មានការបាញ់សម្លាប់កុមារចំនួន 9ដងក្នុងមួយថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក ដែលមានន័យថា មានការសម្លាប់រៀងរាល់2 ម៉ោង 36 នាទីម្តង។

Squires បានកត់សម្គាល់ថា ភាគច្រើននៃការសម្លាប់ទាំងនេះ មានទំនាក់ទំនងទៅនឹងឧក្រិដ្ឋកម្ម ជាប្រចាំ និងអំពើហiង្សារបស់ក្រុមក្មេងទំនើង ហើយជាលទ្ធផល យ៉ាងលើសលប់ ចំពោះ​ការស្លាប់របស់​កុមារអាហ្រ្វិក-អាមេរិក និងជនជាតិភាគតិច៕

ប្រែសម្រួលដោយ៖ សយ សុភា

មនុស្សម្នា ចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ជនរងគ្រោះដែលស្លាប់ ក្នុងការបាញ់ប្រហារនៅសាលា រដ្ឋតិចសាស់ ២៩ ឧសភា ២០២២
To Top