គៀវ៖ ទាហានរុស្ស៊ី បានចូលទៅក្នុងជាយក្រុង នៃទីក្រុង Severodonetsk របស់អ៊ុយក្រែន អភិបាលតំបន់មួយរូប បានឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយពណ៌នាការប្រយុទ្ធគ្នាថា “សាហាវណាស់” នៅក្នុងទីក្រុង ដែលបានក្លាយជាគោលដៅសំខាន់ សម្រាប់ការវាយលុក របស់ទីក្រុងម៉ូស្គូ នៅតំបន់ដុនបាស។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា “ការរំដោះ” នៃតំបន់ ដែលជាតំបន់ឧស្សាហកម្ម ដែលរួមមានតំបន់ Luhansk និង Donetsk គឺជា “អាទិភាពដោយគ្មានលក្ខខណ្ឌ” សម្រាប់ទីក្រុងម៉ូស្គូ។
ទន្ទឹមនឹងនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kharkov កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា លោកបានបណ្តេញប្រធានតំបន់នៃទីភ្នាក់ងារសន្តិសុខរបស់ប្រទេសនេះ គឺ SBU សម្រាប់ដំណើរការមិនល្អរបស់លោក ហើយលោក ក៏ បាន ជូន មេដាយ ដល់ បុគ្គលិក បម្រើ ការ ផង ដែរ។
លោកបានលើកឡើងថា “ខ្ញុំចង់អរគុណអ្នកម្នាក់ៗសម្រាប់សេវាកម្មរបស់អ្នក។ អ្នកប្រថុយជីវិតរបស់អ្នក សម្រាប់យើងទាំងអស់គ្នា និងសម្រាប់រដ្ឋរបស់យើង អរគុណអ្នកការពារឯករាជ្យជាតិយើង សូម ថែរក្សា ខ្លួន ផង”៕
ប្រែសម្រួល ឈូក បូរ៉ា