តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃចន្ទ ថា សាកសពចំនួន៣២នាក់ ត្រូវបានរកឃើញ ពីគំនរនៃអគារពាណិជ្ជកម្ម ១០ជាន់ ដែលបានដួលរលំនៅក្រុង Abadan នៅភាគនីរតីនៃប្រទេសអ៊ីរ៉ង់ ។
ទីភ្នាក់ងារបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះ បានបង្កើនការកាយចេញ នូវកម្ទេចកំទីនៅឯកន្លែងកើតហេតុ នៅក្នុងខេត្ត Khuzestan ដើម្បីស្វែងរកមនុស្សម្នា ដែលនៅជាប់គាំងខាងក្នុងនោះ ។
ចំនួនអ្នកដែលបាត់ខ្លួន មិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែ តាមការប៉ាន់ប្រមាណគឺថា មានប្រមាណ៣៥នាក់ នៅជាប់គាំងខាង ក្រោមគំនរបាក់បែក ។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសធ្វើពិធីកាន់ទុក្ខ ទូទាំងប្រទេស ដើម្បីផ្តល់កិត្តិយសដល់ជនរងគ្រោះ ដោយគ្រោះ មហន្តរាយនេះ ។
ទីភ្នាក់ងារព័ត៌មាន Mizan នៃចៅក្រមអ៊ីរ៉ង់ បានរាយការណ៍ថា មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងឧប្បត្តិហេតុនេះ ដែលជាម្ចាស់អគារ និងអ្នកម៉ៅការបានបាត់បង់ជីវិត ៕
ដោយ៖ ម៉ៅ បុប្ផាមករា