ថ្ងៃទី២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ខណៈថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ ចំពោះប្រទេសចិន នៅសកលវិទ្យាល័យGeorge Washington របស់អាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងដល់សសរទ្រូងថ្មី នៃគោលនយោបាយ ចំពោះប្រទេសចិន ដែលមានខ្លឹមសារ “វិនិយោគ ចងសម័្ពន្ធមិត្ត និងប្រកួតប្រជែង ” ។ បើប្រៀបធៀបនឹងគោលនយោបាយនៅកាលពីមុន ពោលគឺ “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការ និងការបដិបក្ខគ្នា”ឃើញថា គោលនយោបាយថ្មីនេះ ប្រហែលមានភាពទន់ភ្លន់ជាង ប៉ុន្តែធាតុពិត គឺប្រហាក់ប្រហែលគ្នា ដែលបានបង្ហាញថា អាមេរិកនៅតែងនឹងការដាក់សម្ពាធ ទៅលើប្រទេសចិនដដែល គ្រាន់តែចិត្តចង់ធ្វើ តែធ្វើទៅមិនរួចតែប៉ុណ្ណោះទេ ។
កាលពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីឡើង កាន់មុខតំណែង ខណៈពេលថ្លែងសុន្ទរកថា ជាលើកដំបូង ស្តីពីគោលនយោបាយការទូត លោក Blinken បានលើកឡើង នូវគោលនយោបាយ ចំពោះប្រទេសចិនបីចំណុច ពោលគឺ “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការ និងការបដិបក្ខគ្នា” ។ អ្នកដែលចេះដឹង សុទ្ធតែសម្គាល់ឃើញថា នេះជាវិធីបំភាន់ ភ្នែកសម្រាប់ដាក់សម្ពាធ និងទប់ស្កាត់ប្រទេសចិន ។ ចាប់ពី “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការ និងការបដិបក្ខគ្នា” កែប្រែទៅជា “វិនិយោគ ចងសម័្ពន្ធមិត្ត និងប្រកួតប្រជែង ”នាពេលបច្ចុប្បន្នេះ អ្វីដែលបានកែប្រែគ្រាន់ តែជាមធ្យោបាយ និងវិធីសាស្ត្ររបស់អាមេរិក សម្រាប់ទប់ស្កាត់ប្រទេសចិន តែប៉ុណ្ណោះ អ្វីដែលមិនបានកែប្រែ គឺគំនិតសង្រ្គាមត្រជាក់ និងការប៉ុនប៉ងខាងអនុត្តរភាព របស់អាមេរិក ។
បើមើលឱ្យកាន់តែល្អិត ល្អន់អាចឃើញថា អ្វីដែលហៅថា “បណ្តាក់ទុន ក្នុងស្រុកអាមេរិក” គឺមានគោលបំណង អភិវឌ្ឍខ្លួនឯងនិងលើកកម្ពស់កម្លាំង ប្រកួតប្រជែងរបស់អាមេរិក ។ អ្វីដែលហៅថា “ចងសម័្ពន្ធមិត្ត” គឺមានគោលបំណង “ឃុបឃិត ជាក្រុម ” ក្នុងន័យធ្វើឱ្យសម័្ពន្ធមិត្តក្លាយ ជាឧបករណ៍របស់អាមេរិក សម្រាប់ដាក់សម្ពាធ ទៅលើប្រទេសចិន ។ អ្វីដែលហៅថា “ការប្រកួតប្រជែង” គ្រាន់តែជាការវេចខ្ចប់ នៅខាងក្រៅសម្រាប់ ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ ។ ដូច្នេះ អាចឃើញថា ខ្លឹមសារទីមួយនិងទីពីរ ជាមធ្យោបាយ រីឯខ្លឹមសារទីបី ទើបជាគោលបំណង និយាយជារួម គឺចង់រក្សាអនុត្តរភាពបែបអាមេរិក ។
ប្រការដែលគួរ ឱ្យផ្តោតសំខាន់ គឺក្នុងសុន្ទរកថាលើកនេះ លោក Blinken បានវាយប្រហារនិង មួលបង្កាច់ប្រទេសចិន ម្យ៉ាងទៀតលោកក៏បានអះអាងថា នឹងចៀសវាងកុំឱ្យកើតមាន “ការប៉ះទង្គិចឬសង្រ្គាមត្រជាក់ថ្មី ”ជាមួយប្រទេសចិន ។ ប្រការនេះបានលាតត្រដាងថា រដ្ឋាភិបាលអាមេរិកចង់ធ្វើ តែធ្វើទៅមិនរួច ។
មួយរយៈពេលកន្លងទៅនេះ ក្នុងស្រុកអាមេរិក បានកើតមានទំនាស់ជាច្រើន ។ ការស្ទង់ប្រជាមតិ ដែលក្រុមហ៊ុន Gallup ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា បានបង្ហាញថា ដោយរងឥទ្ធិពលពីការ ដែលក្នុងស្រុកអាមេរិក តែងតែកើតមានហេតុការណ៍បាញ់ ប្រហារដោយទ្រង់ទ្រាយធំ អតិផរណាខ្ពស់ បានបំបែកកំណត់ត្រា ការខ្វះខាតសម្ភារៈ និងតម្លៃប្រេងកាតបានឡើង ថ្លៃជាដើម ក្នុងចំណោមអ្នក ចូលរួមសម្ភាសន៍ មានមនុស្សចំនួន តែ១៦ភាគរយ ពេញចិត្ត នឹងសភាពការណ៍បច្ចុប្បន្ន របស់អាមេរិក ហើយមានប្រជាពលរដ្ឋ៨៣ភាគរយ សម្គាល់ឃើញថា អាមេរិកបាន “ប្រាសចាកពីផ្លូវគោចរណ៍”រួចហើយ ។
ក្នុងបរិបទបែបនេះ លោក Blinken បានថ្លែងសុន្ទរកថាបែបនេះ ទាំងលោកបានប្រកាសថា គួរបណ្តាក់ទុន ក្នុងស្រុកអាមេរិក និងញុះញង់ឱ្យសម័្ពន្ធមិត្ត សហការគ្នា ទាំងលោកបានប្រកាសថា នឹងមិនធ្វើសង្គ្រាមត្រជាក់ ជាមួយប្រទេសចិន គោលដៅសុទ្ធតែចង់ឱ្យ អាមេរិកធូរស្រាលនិងរក្សាភាព នឹងនរសិន ។ ព្រមពេលជាមួយគ្នានេះ លោក ក៏បានឃោសនាបំប៉ោងពី “គំរាមកំហែងរបស់ចិន” ក្នុងន័យ ជួយបក្សប្រជាធិបតេយ្យ ដណ្តើមសំឡេងឆ្នោតដើម្បីបម្រើ ដល់តម្រូវការក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក ។
មិនថាអាមេរិកផ្លាស់ប្តូរ ពាក្យសំដី ស្តីពីគោលនយោបាយ ចំពោះប្រទេសចិនដល់កម្រិតយ៉ាងណា សំខាន់គឺត្រូវមើលពីសកម្មភាពរបស់វា ។ អ្នកនយោបាយ អាមេរិកចាំ បាច់ត្រូវចាប់អារម្មណ៍ដល់ថា បើសម្តែងរឿង និយាយផ្សេងធ្វើផ្សឹងច្រើនពេក នោះពិតជានឹង ធ្វើឱ្យខ្លួន មានកេរ្តិ៍ឈ្មោះអសោចជាក់ជាមិនខាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន