បរទេស៖ ជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងគៀវនឹង ងាកទៅរកការផ្ទុះកំហឹង ប្រសិនបើសហរដ្ឋអាមេរិកបរាជ័យ ក្នុងការបញ្ជូនគ្រាប់រ៉ុក្កែតជាច្រើន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។
លោក Alexey Arestovich ដែលជាជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បានឆ្លើយតបទៅនឹងការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូន គ្រាប់រ៉ុក្កែតដែលបាញ់បាន រយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ដែលអាចបាញ់ដល់ប្រទេសរុស្ស៊ីនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងស៊ីនតោន តាមសេចក្តីរាយការណ៍ កំពុងតែឈានទៅដល់ការបង្កើន ការបំពាក់អាវុធរបស់អ៊ុយក្រែន ជាមួយនឹងអាវុធធុនធ្ងន់។ លោក Arestovich ដែលជាឥស្សរជនសំខាន់ក្នុងការ ផ្ញើសាររបស់អ៊ុយក្រែនស្តីពីកិច្ចការ យោធាបានគូសបញ្ជាក់ពីការឆ្លើយតប របស់រដ្ឋាភិបាលទីក្រុងគៀវ ចំពោះសេណារីយ៉ូមួយ ដែលអាវុធមិនត្រូវបាន ចែកចាយដូចការរំពឹងទុក។
លោកបាននិយាយថា “ការសម្រេចចិត្តអំពីប្រព័ន្ធ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយយើងនឹងយល់ថាតើពួកគេ នឹងផ្គត់ផ្គង់អាវុធទាំងនោះ ឬអត់”។ «ប្រសិនបើពួកគេមិនធ្វើទេ យើងនឹងផ្ទុះកំហឹង»៕
ប្រែសម្រួលៈ ណៃ តុលា