បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាន
ធ្វើការបញ្ជូនអាវុធត្រឹមតែ ២នាវាប៉ុណ្ណោះទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ៩សប្តាហ៍ចុងក្រោយនេះ។
ក្រុមហ៊ុនបណ្តាសារព័ត៌មានរបស់អាល្លឺម៉ង់ Axel Springer បានបង្ហាញឯកសារដែលបញ្ជាក់ថា អាវុធដែលត្រូវបានបញ្ជុនទៅឲ្យអ៊ុយក្រែនភាគច្រើនក្នុងចំណោម នោះសុទ្ធតែជាមីស៊ីលប្រឆាំងរថក្រោះ និងមីនបង្កប់ក្នុងដីប៉ុណ្ណោះ ហើយក្រុមហ៊ុនផលិតអាវុធដែលគាំទ្រណាតូ បានចោទប្រកាន់មេដឹកនាំអាល្លឺម៉ង់ថា កំពុងព្រួយបារម្ភជាមួយនឹងរុស្សី។

នៅក្នុងការចេញផ្សាយដោយ Die Welt am Sonntag របស់អាល្លឺម៉ង់និងកាសែតអាមេរិកផ្សេងទៀត ក៏បានអះអាងដូចគ្នាដែរថានាវាតែ ២ប៉ុណ្ណោះដែលបានដឹកជញ្ជូនអាវុធ ទៅឲ្យអ៊ុយក្រែនហើយការកាត់បន្ថយ ជំនួយយោធានេះធ្វើឡើងនៅក្រោយពេល ដែលប្រធានាធិបតីរុស្សី ធ្លាប់បានទូរសព័្ទព្រមានមេដឹកនាំបារាំង និងអាល្លឺម៉ង់ថា វានឹងបានត្រឹមតែបង្កើនអស្ថេរភាព នៅក្នុងតំបន់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
