ព័ត៌មានអន្តរជាតិ

ប្រទេសចិន អំពាវនាវឱ្យមានពហុភាគី និយមពិតប្រាកដ ក្នុងការដោះស្រាយបញ្ហា មិនរីកសាយភាយ

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមានពហុភាគីនិយម ពិតប្រាកដក្នុងការដោះស្រាយបញ្ហា នៃការមិនរីកសាយភាយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Zhang Jun បានប្រាប់កិច្ចពិភាក្សា បើកចំហ ស្តីពីការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយអំពីស្ថានភាព នៃអង្គការសហប្រជាជាតិថា “ការមិនរីកសាយ គឺជាបញ្ហាប្រឈមសកល ។ ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហប្រតិបត្តិការ ពហុភាគី និងការដឹកនាំរបស់អង្គការ សហប្រជាជាតិគឺចាំបាច់។

លោកបន្ដថា ការអនុវត្តដំណោះស្រាយ ១៥៤០ របស់ក្រុមប្រឹក្សា សន្តិសុខ ដែលជាដំណោះស្រាយដំបូង ដែលចងកាតព្វកិច្ចលើ រដ្ឋសមាជិកអង្គការ សហប្រជាជាតិទាំងអស់ ដើម្បីចាត់វិធានការ និង អនុវត្តវិធានការប្រកប ដោយប្រសិទ្ធភាពប្រឆាំង នឹងការរីកសាយ នៃអាវុធប្រល័យលោក (WMDs) មធ្យោបាយដឹកជញ្ជូន និង សម្ភារៈពាក់ព័ន្ធ។

លោកបានអំពាវនាវ ឱ្យប្រកាន់ខ្ជាប់នូវ “ពហុភាគីនិយមពិតប្រាកដ ” ក្នុងរឿងនេះ ។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា “ភាគីទាំងអស់គួរតែប្រកាន់ យកនូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ភ្ជាប់សារៈសំខាន់ទៅនឹងកង្វល់ សន្តិសុខស្របច្បាប់របស់គ្នាទៅវិញទៅមក លុបបំបាត់អ្នកបើកបរសម្រាប់ការរីកសាយ និងរក្សាការប្តេជ្ញាចិត្តចំពោះសន្តិសុខសកល និងទូទៅ” ។

លោក Zhang បានកត់សម្គាល់ថា វាជារឿង សំខាន់ក្នុងការថែរក្សាគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ពង្រឹងយន្តការសន្តិសុខ រួមជាមួយអង្គការ សហប្រជាជាតិ ជាស្នូល ការពារសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា សន្តិសុខ និងរក្សាការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាចំណុចក្តៅ មិនរីករាលដាល តាមរយៈមធ្យោបាយសន្តិភាព ។ រួមទាំងការពិភាក្សា និង ការពិគ្រោះយោបល់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top