វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសម្រាប់ថវិកា សហព័ន្ធដែលមានការទទួលខុសត្រូវ បានឲ្យដឹងថាបំណុល របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០៣២ អាចឈានដល់ ១២៥ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (GDP) ហើយការទូទាត់ការប្រាក់អាចកើនឡើងដល់ ៣,៦ភាគរយ នៃផលិតផលក្នុងស្រុក សរុបជាមួយនឹង “សកម្មភាពមិនទទួលខុសត្រូវ” របស់ខ្លួន។
ក្រុមឃ្លាំមើលថវិកា បានកត់សម្គាល់ថា ការព្យាករណ៍ថវិកាថ្មីៗ របស់ការិយាល័យថវិកាសភា (CBO) រកឃើញថា បំណុលរបស់ប្រទេស នឹងឈានដល់កំណត់ត្រា ១១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (៤០,២ពាន់ពាន់លានដុល្លារ) នៅចុងឆ្នាំសារពើពន្ធ ២០៣២ ខណៈដែលឱនភាព នឹងឈានដល់ ៦,1ភាគរយ នៃផលិតផលក្នុងស្រុក សរុប (២,៣ពាន់ពាន់លានដុល្លារ) និងការចំណាយលើការប្រាក់សរុប នឹងមានកំណត់ត្រា ៣,៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (១,២ពាន់ពាន់លាន) ។
ក្រុមថវិកាបានឲ្យដឹងនៅក្នុង “ការព្យាករណ៍ច្បាប់បច្ចុប្បន្នទាំងនេះ អាចបង្ហាញពីសុទិដ្ឋិនិយម ចាប់តាំងពីពួកគេសន្មត់ថា អ្នកបង្កើតគោលនយោបាយនឹង អនុញ្ញាតឱ្យគោលនយោបាយបណ្តោះអាសន្នមួយចំនួនត្រូវផុតកំណត់ មានតែការបង្កើនការចំណាយ ដោយឆន្ទានុសិទ្ធិជាមួយនឹងអតិផរណា ហើយនឹងមិនអនុម័តច្បាប់ហិរញ្ញវត្ថុ ដែលមានឱនភាពថ្មីណាមួយឡើយ” ។
យោងតាមថវិកា និងទស្សនវិស័យ សេដ្ឋកិច្ចឆ្នាំ២០២២ ដល់ ២០៣២ ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន មូលដ្ឋានច្បាប់ បច្ចុប្បន្នរបស់ CBO សន្មត់ថាការកាត់បន្ថយពន្ធបុគ្គល សម័យលោក ត្រាំ នៅក្នុងច្បាប់កាត់បន្ថយពន្ធ និងច្បាប់ការងារ នឹងផុតកំណត់នៅចុង ឆ្នាំប្រតិទិន ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា