បរទេស៖ អធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់សភាកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនអាវុធទំនើបបន្ថែមទៀត ទៅកាន់អ៊ុយក្រែន។ លោកបាននិយាយថា ក្នុងចំណោមរបស់ផ្សេងទៀត រដ្ឋាភិបាលបានសម្រេច ផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T ដល់ប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីលនេះដើមឡើយ ជាការបាញ់បង្ហោះ តាមអាកាសរបស់អឺរ៉ុប ជំនួស AIM-9 Sidewinder ដែលផលិតដោយអាមេរិក។ ការកែប្រែដឹកនាំដោយរ៉ាដា បាញ់បង្ហោះក្នុងដីដែលហៅថា IRIS-T SL ក៏មានដែរ ដែលមានកំណែពីរ នៃប្រព័ន្ធសម្រាប់ការភ្ជាប់ជួរខ្លី និងមធ្យម។
របាយការណ៍បានលេចចេញ នៅពាក់កណ្តាលខែឧសភាថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងពិចារណា បញ្ជូនសារពើភ័ណ្ឌបែបនេះ ទៅអ៊ុយក្រែន ដោយមានប្រភពនិយាយថា រដ្ឋាភិបាលទីក្រុងគៀវ អាចដាក់ពង្រាយអាវុធទាំងនេះ នៅខែវិច្ឆិកា។
លោក Scholz បាននិយាយថា ប្រព័ន្ធការពារដែនអាកាសគឺ “ទំនើបបំផុត” នៅក្នុងឃ្លាំងស្តុករបស់អាល្លឺម៉ង់ ហើយនឹង “អាចឱ្យអ៊ុយក្រែន ការពារទីក្រុងធំមួយទាំងមូល ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី” ៕ ប្រែសម្រួលៈ ណៃ តុលា