រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅរដ្ឋ Pernambuco ភាគឦសាននៃប្រទេសប្រេស៊ីល កាលពីសប្តាហ៍កន្លងមកនេះបាន កើនឡើងដល់១០៧នាក់គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន១១នាក់នៅបន្តបាត់ខ្លួន ។
យ៉ាងហោចណាស់ពលរដ្ឋ ៦.៦៥០នាក់ បានជម្លៀសខ្លួនចេញដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ ដីដែលបានហូរច្រោះកប់ផ្ទះសម្បែងជាច្រើនខ្នង បណ្តាលឲ្យស្លាប់មនុស្ស អស់ជាច្រើននាក់នៅរដ្ឋធានី Recife និងតំបន់បេត្រូប៉ូលីសរបស់ខ្លួន ។
ចំនួនអ្នកស្លាប់បានបង្កគ្រោះអាក្រក់ ពេលនេះជាលើកទី២ហើយ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ Pernambuco បន្ទាប់ពីគ្រោះទឹក ជំនន់កើតឡើងនៅក្នុងខែឧសភា ឆ្នាំ១៩៦៦ ដែលបានសម្លាប់មនុស្សអស់១៧៥នាក់ ។
ក្រុមពន្លត់អគ្គីភ័យ និងយោធាប្រេស៊ីល បានផ្តោតការយកចិត្តទុកដាក់ក្នុងការស្វែងរក សាកសពនៃអ្នកដែលបន្តបាត់ខ្លួនទាំង នោះជាមួយនឹងការហ្វឹកហាត់ ដល់សត្វសុនខឲ្យចេះធ្វើការជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា