គៀវ៖ ប្រទេសអ៊ុយក្រែន និងប៉ូឡូញ យល់ព្រមលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៖
សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងប៉ូឡូញ កាលពីថ្ងៃពុធបានចុះហត្ថលេខាលើឯកសារទ្វេភាគីមួយនៅក្នុងវិស័យការពារជាតិ ថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលការពិគ្រោះយោបល់អន្តររដ្ឋាភិបាលក្នុងទីក្រុងគៀវក្នុងវត្តមានរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និងសមភាគីប៉ូឡូញលោក Mateusz Morawiecki។
ជាពិសេស ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចម្រុះមួយ ដែលនឹងរៀបចំអនុសាសន៍ស្តីពីទម្រង់នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាអ៊ុយក្រែន-ប៉ូឡូញ សម្រាប់ការផលិតអាវុធ និងឧបករណ៍យោធា៕ប្រែសម្រួល ឈូក បូរ៉ា