ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ អាមេរិកបន្ថែមសាំង ទៅលើភ្លើង ដោយការបន្ដផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុង “បន្ថែមប្រេងទៅក្នុងភ្លើង” ដោយចេតនា និងឧស្សាហ៍ព្យាយាម ដោយបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយអត្ថាធិប្បាយលើផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់អាវុធបន្ថែម ដល់ទីក្រុងគៀវថា “ជាក់ស្តែងសហរដ្ឋអាមេរិក ពិតជាប្រកាន់ខ្ជាប់នូវគោលនយោបាយ ប្រយុទ្ធជាមួយរុស្ស៊ី នៅអ៊ុយក្រែន” ។

សហរដ្ឋអាមេរិក បានបង្ហាញកញ្ចប់សព្វាវុធ តម្លៃ ៧០០លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ រួមទាំងការផ្គត់ផ្គង់ប្រព័ន្ធ High Mobility Artillery Rocket Systems ដែលអាចឱ្យអ៊ុយក្រែន បាញ់បានកាន់តែច្បាស់ ទៅកាន់គោលដៅ។

លោក Peskov បានលើកឡើងថា ការផ្តល់បែបនេះមិនរួមចំណែក ដល់ការភ្ញាក់រឭកនៃបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំអ៊ុយក្រែន ក្នុងការបន្តកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ីនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top