ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សូម្បីតែកុមារក៏មិនអាច ទទួលបានការពារ តើអាមេរិកជាប្រទេសអរិយធម៌ទេឬ ?

“សូមធ្វើរឿងត្រឹមត្រូវចុះ !ធ្វើរឿងត្រឹមត្រូវ!” នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលលោក បៃដិន ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ទីក្រុង Uvalde រដ្ឋ Texas ដើម្បីសួរសុខទុក្ខសាច់ញាតិ របស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ប្រជាពលរដ្ឋនៅហ្នឹងកន្លែង បានស្រែកដាក់លោក បៃដិនយ៉ាងក្រេវក្រោធដូចពោលខាងលើ ។ នេះជាសំឡេងរបស់ប្រជាជនសាមញ្ញ របស់អាមេរិកដែលបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីអំពើហិង្សដោយអាវុធ ។

មួយសប្តាហ៍មុន ករណីបាញ់ប្រហារដែលកើតឡើង នៅសាលាបឋមសិក្សា Robb បានបណ្តាលឱ្យកុមារយ៉ាងហោចណាស់ចំនួន ១៩នាក់ និងមនុស្សពេញវ័យ២នាក់ស្លាប់បាត់បង់ជីវិត ធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូល និងពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កាសែត « The New York Times »បានចុះផ្សាយអត្ថបទរិះគន់ថា “សម្បីតែកុមារក៏ការពារមិនបានផង តើអាមេរិកជាប្រទេសអរិយធម៌ទេឬ ? ”

យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលការពារ និងសន្តិសុខដែនដីសហរដ្ឋអាមេរិកបានឱ្យដឹងថា ករណីបាញ់ប្រហារដែលកើតឡើង នៅសាលាបឋមសិក្សាRobb ជាករណីបាញ់ប្រហារលើកទី១៣៧ ដែលកើតឡើងនៅសាលារៀនអាមេរិក ចាប់ពីឆ្នាំនេះរៀងមក ហើយក៏ជាករណីបាញ់ប្រហារមួយ ក្នុងចំណោមករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរទាំងបី ដែលកើតឡើងនៅសាលារៀនអាមេរិក ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ។ ពេលមុននេះ កាលពីឆ្នាំ ២០១២ ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សា Sandy Hook បានបណ្តាលឱ្យមនុស្ស ២៦នាក់ស្លាប់បាត់បង់ជីវិត កាលពីឆ្នាំ២០១៨ ករណីបាញ់ប្រហារដែល កើតឡើងនៅអនុវិទ្យាល័យក្រុង Parkland រដ្ឋ Florida បានបណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់បាត់បង់ជីវិត ។ ជីវិតដ៏ស្រស់ៗបានបាត់បង់ទៅ ប្រការនេះមិនគ្រាន់តែបាននាំមកនូវការឈឺ ចាប់យ៉ាងខ្លាំងក្លាដល់សាច់ញាតិ របស់ជនរងគ្រោះតែប៉ុណ្ណោះ ជាងនេះទៅទៀត ក៏សួរដេញដោលសតិសម្បជញ្ញៈ របស់អ្នកនយោបាយអាមេរិក ដែលនិយាយពេញមាត់នូវ “ប្រជាធិបតយ្យ” និង “សិទ្ធិមនុស្ស”ទាំងនោះផងដែរ ។

ក្នុងនាមជាប្រទេសមហាផុតលេខ តែមួយគត់នៅលើពិភពលោក ក្នុងរយៈពេលយូរ សម្បីតែកុមារ អាមេរិកក៏ការពារមិនបាន តើអ្នកនយោបាយអាមេរិកមាន លក្ខណៈសម្បត្តិអីមកនិយាយពី “ប្រជាធិបតយ្យ” និង “សិទ្ធិមនុស្ស” ?

តាមឯកសារជាសាធារណៈបានឱ្យដឹងថា ប្រជាជនអាមេរិកត្រូវជា ៤ភាគរយ ក្នុងចំនួនប្រជាជននៅទូទាំងពិភពលោក តែមានកាំភ្លើងជាង៤រយលានគ្រឿង ត្រូវជាចំនួនជាង ៤៦ភាគរយ នៃចំនួនកាំភ្លើងរបស់ឯកជន នៅលើពិភពលោកទាំងមូល អត្រាមានកាំភ្លើងក្នុងសង្គមស៊ីវិល កាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។ តាមស្ថិតិមិនគ្រប់គ្រាន់របស់ ប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល ១៤៥ថ្ងៃដំបូង ឆ្នាំ២០២២ អាមេរិកបានកើតមានហេតុការណ៍ បាញ់ប្រហារទ្រង់ទ្រាយធំ យ៉ាងហោចណាស់ចំនួន ២១៣លើក ។

ទោះបីជាករណីបាញ់ប្រហារ ដ៏សោកវេទនាបានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកនយោបាយអាមេរិក ក៏អាចឆ្លើយតបនឹងរឿងទាំងនេះ តាមរយៈរូបមន្តបីចំណុច ពោលគឺ “ បន់ស្រន់ លួងលោមចិត្តនិងថ្លែងសុន្ទរកថា”តែប៉ុណ្ណោះ ។ ដើម្បីដណ្តើមបានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិកគ្រាន់តែ និយាយពីបញ្ហាគ្រប់គ្រងកាំភ្លើងតាមតែមាត់ រដ្ឋាភិបាលសហរដ្ឋនិងរដ្ឋបាល តំបន់កាន់អាកប្បកិរិយាផ្ទុយគ្នា ក្រៅពីនេះ ក្នុងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជករផលិតកាំភ្លើង របស់អាមេរិកបានបង្កបង្កើតខ្សែសង្វាក់ ផលប្រយោជន៍ដ៏ស្មុគស្មាញ មូលហេតុទាំងនេះ បានបណ្តាលឱ្យបញ្ហាកម្លាំងហិង្សា ដោយកាំភ្លើងដែលជា “ប្រហោងខ្មៅ” នៃសិទ្ធិមនុស្សរបស់អាមេរិក មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។

ខណៈពេលប្រទេសមួយតម្កល់ទុក រដ្ឋអំណាចនិងមូលធនលើអាយុជីវិត របស់ប្រជាជន នោះពិតជានឹងបណ្តាលឱ្យកើតមានរឿងសោកនាដកម្ម សិទ្ធិមនុស្សជាច្រើនជាក់ជាមិនខាន ។ ប្រឈមនឹងអំពើហិង្សា ដោយកាំភ្លើងដែលជា “ជំងឺដ៏កាចសាហាវ”នេះ អភិបាលកិច្ចដ៏បរាជ័យរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យពិភពលោកមើលបានច្បាស់ថា អ្វីដែលហៅថា “ប្រជាធិបតេយ្យបែបអាមេរិក” ការពារប្រជាជនសាមញ្ញមិនបាននោះទេ អ្វីដែលហៅថា “ប៉មសិទ្ធិមនុស្ស” ក៏កាន់តែស្រអាប់ទៅៗរួចទៅហើយ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top