កាលពីថ្ងៃទី១ ខែមិថុនា លោកស្រី Sarah Bianchi តំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងតំណាងតំបន់ចិនតៃវ៉ាន់ បានរៀបចំធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ហើយបានប្រកាសថា នឹងចាប់ដំណើរការអ្វីដែលហៅថា “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១” រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ។ នេះគឺជារឿងកំប្លែងនយោបាយមួយទៀត ដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ឃុបឃិតគ្នាដោយយកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាលេស ហើយក៏ជាកលល្បិចដែល “យកបញ្ហាតៃវ៉ាន់ទៅ ទប់ស្កាត់ប្រទេសចិន” និង “ពឹងផ្អែកសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ”ដដែល ។
ទង្វើរបស់ភាគីអាមេរិកបែបនេះ បានល្មើសនឹងពាក្យសន្យាដែលខ្លួន បានធ្វើក្នុងសេចក្តីប្រកាសរួមបីច្បាប់ រវាងចិននិងសហរដ្ឋអាមេរិកដូច្នេះ ទង្វើនេះនឹងបណ្តាលឱ្យទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិក ធ្លាក់ក្នុងភាពគ្រោះថ្នាក់ ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នៅមួយសប្តាហ៍មុនពេល សហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ប្រកាសចាប់ដំណើរការអ្វីដែលហៅថា “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១” មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាស ចាប់ដំណើរការអ្វីដែលហៅថា “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅជប៉ុន ហើយបានឃោសនាបំប៉ោងថានឹង “ផ្តាច់ទំនាក់ទំនង” ជាមួយប្រទេសចិនលើ វិស័យខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបានបង្ករឿងហេតុលើ៤វិស័យ គឺវិស័យសេដ្ឋកិច្ចឌីជីថល ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត និងការប្រឆាំងអំពើពុករលួយ ។ រីឯតាមការផ្សាយដំណឹងពាក់ព័ន្ធឱ្យដឹងថា អ្វីដែលហៅថា “គំនិតផ្តួចផ្តើមស្តីពី ពាណិជ្ជកម្មសតវត្សរ៍ទី២១” រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ គឺមានផែនការធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យដូចជាពាណិជ្ជកម្មឌីជីថល ភាពងាយស្រួលខាងគយ និងបង្ក្រាបអំពើពុករលួយជាដើម ។
វាអាចឃើញថា រឿងទាំងពីរនេះមានភាព ស្រដៀងគ្នាជាច្រើន ។ បើនិយាយចំពោះអាជ្ញាធរគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យ តាមពិតទៅ គំនិតផ្តួចផ្តើមនេះ គឺជា “រង្វាន់លួងចិត្ត”មួយដែលផ្តល់ជូនតំបន់តៃវ៉ាន់ បន្ទាប់ពីតៃវ៉ាន់ត្រូវច្រានចោលពី “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” ។ រីឯសហរដ្ឋអាមេរិកគឺប៉ុនប៉ងរៀបចំ “ក្រុមសេដ្ឋកិច្ចតូច”នៅអាស៊ី ព្រមពេលជាមួយគ្នា នឹងប្រើប្រាស់តំបន់តៃវ៉ាន់ ដែលដូចជាអុកឱ្យបានពេញដៃ ។ នៅទីបំផុត អ្វីដែលហៅថា “គំនិតផ្តួចផ្តើម” គ្រាន់តែជាទង្វើដែលចាត់ទុក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាលេស គោលបំណងពិតគឺ ចង់ទប់ស្កាត់ប្រទេសចិន ។
ទង្វើខុសឆ្គងរបស់អាមេរិក ធ្វើឱ្យអាជ្ញាធរគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យយល់ឃើញថា បានបន្ថែមឈីបមួយទៀតក្នុងឧបាយកល “ពឹងផ្អែកសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ” ។ ពួកគេសឹងតែឃោសនាបំប៉ោងថា សារសំខាន់នៃគំនិតផ្តួចផ្តើមនេះ គឺច្រើនជាងការដែលសហរដ្ឋអាមេរិក ជួយតំបន់តៃវ៉ាន់ចូលក្នុងអ្វីដែលហៅថា “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” ទៅទៀត។ ប៉ុន្តែរឿងទាំងនេះសុទ្ធតែជា ទង្វើបញ្ឆោតខ្លួនឯងតែប៉ុណ្ណោះ ។ អ្នកវិភាគបានថ្លែងថា សហរដ្ឋអាមេរិកប៉ុនប៉ង ប្រើប្រាស់អ្វីដែលហៅថា “គំនិតផ្តួចផ្តើម” ប្រហោងចេញធនធានមនុស្ស បច្ចេកទេស និងប្រាក់ទុនជាដើម ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ របស់តំបន់តៃវ៉ាន់ថែមមួយកម្រិតទៀត ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ពិតជាគ្មានស្មើភាពនោះឡើយ ។
តាមពិតទៅ សហរដ្ឋអាមេរិកប្រើ “សន្លឹកបៀរតំបន់តៃវ៉ាន់”ច្រើនបែបយ៉ាង ប្រការនេះកាន់តែបញ្ជាក់ថា មធ្យោបាយរបស់អាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន ជិតអស់ហើយ ។ ប្រទេសចិនចាំបាច់នឹងបង្រួបបង្រួមគ្នា ហើយក៏មុខជានឹង បង្រួបបង្រួមជាមិនខាន នេះជានិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ មិនថាបុគ្គលណាឬកម្លាំងណាសុទ្ធតែ មិនអាចរារាំងបានឡើយ ។ ការបង្ករឿងហេតុដ៏ប្រថុយប្រថាន របស់ភាគីអាមេរិក គ្រាន់តែនឹងនាំឱ្យអាជ្ញាធរគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យតំបន់តៃវ៉ាន់ “លោតកាន់តែខ្ពស់ ធ្លាក់កាន់តែធ្ងន់” ហើយនឹងធ្វើឱ្យខ្លួនបិទស្លាកសញ្ញា “ក្បត់សីលធម៌”កាន់តែស្អិតជាប់ផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន