ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរបានអះអាង កាលពីយប់ថ្ងៃអាទិត្យថា យន្តហោះចម្បាំង របស់កងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកចំនួន១គ្រឿង បានធ្លាក់នៅវាលខ្សាច់ ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា ដោយបានបណ្តាល ឲ្យអ្នកបើកយន្តហោះបាត់បង់ជីវិត ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកបានឲ្យដឹងថា ពីឡុត Lt. Richard Bullock ដែលត្រូវបានចាត់តាំងឱ្យទៅក្រុម Strike Fighter Squadron (VFA) 113 ដែលមានមូលដ្ឋាននៅ Naval Air Station Lemoore នៃរដ្ឋកាលីហ្វ័រនីញ៉ា បានបាត់បង់ជីវិត នៅគ្រាដែលយន្តហោះ F/A-18E Super Hornet របស់គាត់បានធ្លាក់ក្នុង តំបន់ជុំវិញ Trona ប្រហែល២៦០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង ឡូសអ៊ែនជីឡេស នៅម៉ោងប្រហែល២និង៣០នាទីរសៀលម៉ោងក្នុងស្រុក ។
កងទ័ពជើងទឹកបានឲ្យដឹងថា Bullock កំពុងហោះហើរ បេសកកម្មហ្វឹកហាត់ជាប្រចាំនៅពេលនោះ មុនពេលដែលយន្តហោះ របស់គាត់បានធ្លាក់ នៅតំបន់ដាច់ស្រយាលដែលគ្មានមនុស្សរស់នៅ ។ កងទ័ពជើងទឹក បានឲ្យដឹងថា មិនមានជនស៊ីវិលណាម្នាក់ រងគ្រោះថ្នាក់ដោយសារឧបទ្ទវហេតុនេះទេ ដែលស្ថិតក្រោម ការស៊ើបអង្កេត ហើយកន្លែងកើតហេតុ បានធ្លាក់ត្រូវបានធានាដោយកងទ័ពជើងទឹក និងអាជ្ញាធរមូលដ្ឋានបញ្ជាក់យ៉ាងដូច្នេះ ។
សារព័ត៌មាន USNI News បានរាយការណ៍កាលពីថ្ងៃចន្ទថា កងនាវាចរបានប្រើប្រាស់បឹងចិន និងតំបន់មួយដោយជ្រលង មរណៈ សម្រាប់ការហ្វឹកហ្វឺនអ្នកបើកយន្តហោះ ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មាន គឺជាឧបទ្ទវហេតុធ្លាក់ចំនួន៣លើកផ្សេងទៀត និងមួយបណ្តាលឲ្យអ្នកបើកយន្តហោះស្លាប់នៅជុំវិញតំបន់នោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា