ព័ត៌មានអន្តរជាតិ

លោកហ្សេឡិនស្គី៖ ទាហានរុស្ស៊ី កំពុងផ្តោតគោលដៅសំខាន់លើ ទីក្រុងភាគខាងត្បូង ប្រទេសអ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងសម្លឹងមើល “កាន់កាប់”តំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ដែលលោកបានលើកឡើងថា នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូ ងាយស្រួលកំណត់គោលដៅ បានប្រសើរជាងនេះ លើចំណុចកណ្តាលរបស់អ៊ុយក្រែន។

លោកក៏បានប្រាប់សារព័ត៌មានថា ការចរចាសន្តិភាពជាមួយរុស្ស៊ី សម្រាប់បច្ចុប្បន្ននេះ ឈរនៅកម្រិតសូន្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ទន្ទឹមនឹងនេះដែរ លោកហ្សេឡិនស្គី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន ដែលចូលរួមក្នុងការប្រយុទ្ធលើទីក្រុងសំខាន់នៃ Severodontesk ភាគខាងកើតគឺមានចំនួនច្រើនជាងភាគីរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងនៅក្នុងទីក្រុងគៀវថា “យើងកំពុងកាន់កាប់” នៅក្នុងទីក្រុងសំខាន់ ប៉ុន្តែ “មានពួកគេច្រើន ហើយពួកគេខ្លាំងជាង” ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងទីក្រុងគៀវ ដោយបន្ថែមថា Severodonetsk និងអ្នកជិតខាង Lysychansk គឺជា “ទីក្រុងដែលបានស្លាប់ឥឡូវនេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top