Update: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃពុធ ខណៈដែលរថភ្លើងមួយខ្សែ បានក្រឡាប់នៅជិត Tabas នៅកណ្តាលប្រទេសអ៊ីរ៉ង់ នៅលើផ្លូវរត់ រវាង Mashhad និង Yazd ។ នេះបើតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច។
អ្នកនាំពាក្យរបស់សេវាសង្គ្រោះជាតិ Mojtaba Khaledi ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋថា “មនុស្សដប់នាក់ បានស្លាប់ និងមួយចំនួនទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុនេះ” ។ លោកបានបន្ថែមថា៖ «អ្នករបួស១២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។
ប្រែសម្រួលដោយ៖ សយ សុភា