ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ​ តាមបណ្តោយទន្លេ Yangtze និងទន្លេ Volga

" "

ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមដងទន្លេ Yangtze និង Volga នៅក្នុងកិច្ចប្រជុំនិម្មិត របស់ប្រធានក្រុមប្រឹក្សា សហប្រតិបត្តិការរវាងតំបន់ខាងលើ និងភាគកណ្តាលនៃទន្លេ Yangtze និងស្រុក Volga Federal District ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។

ទីប្រឹក្សារដ្ឋចិន Wang Yong និង Igor Komarov បេសកជនពេញសមត្ថភាព របស់ប្រធានាធិបតីរុស្ស៊ីប្រចាំតំបន់ Volga Federal ទាំងពីរបានឲ្យដឹងជាវិជ្ជមាន អំពីវឌ្ឍនភាពថ្មីក្រោមយន្តការ “Yangtze-Volga” ។

" "

អ្នកទាំងពីរបានយល់ព្រមលើកកម្ពស់ យន្តការក្រុមប្រឹក្សា ដើម្បីរួមចំណែកថ្មី ក្នុងការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រ ទូលំទូលាយនៃការសម្របសម្រួល សម្រាប់យុគសម័យថ្មី និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រជាជនទាំងពីរ។

" "

លោក Wang បានស្នើថា តំបន់ទាំងពីរទាញយកសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ បង្កើនអត្ថន័យនៃការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន និងបន្តបង្រួបបង្រួម និងលើកកំពស់កម្រិត នៃកិច្ចសហប្រតិបត្តិការ ក្រោមកាលៈទេសៈថ្មី។

សម្រាប់ផ្នែករបស់លោកវិញ លោក Komarov បានឲ្យដឹងថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីពង្រីក និងស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅកាន់កម្រិតថ្មីមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top