បរទេស៖ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា ប៉ូលីសអាល្លឺម៉ង់បានរកឃើញ “សំបុត្រ” នៅក្នុងរថយន្តរបស់អ្នកបើកបរ ដែលបានបើករថយន្តរបស់គាត់ ចូលទៅក្នុងហ្វូងមនុស្ស នៅកណ្តាលទីក្រុង Berlin កាលពីព្រឹកថ្ងៃពុធ ដែលបណ្តាលឱ្យ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា យោង តាម កាសែត Bild គឺថា ហេតុផល របស់ អ្នក បើក បរ នៅ តែ មិន ច្បាស់ លាស់។ អ្នកស៊ើបអង្កេតម្នាក់បានប្រាប់ Bild ថា ឧប្បត្តិហេតុនេះគឺ “ពិតជាមិនមែនជាឧបទ្ទវហេតុចៃដន្យនោះទេ” ។ អ្នកស៊ើបអង្កេតក៏បានដាក់ ឈ្មោះបុរសនោះថាជា “ឃាតករឈាមត្រជាក់” ផងដែរ។
មុននេះប៉ូលិសបាន កំណត់អត្តសញ្ញាណអ្នកបើកបរថា ជា “ជនជាតិអាល្លឺម៉ង់ ដើមកំណើតអាមេនី អាយុ ២៩ឆ្នាំ ដែលរស់នៅក្នុងក្រុងប៊ែរឡាំង”។ ប៉ូលីសបានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកថា បុរសខ្លួនឯងគឺ “ស្ថិតនៅក្រោមការចាប់អារម្មណ៍យ៉ាងច្បាស់” នៃឧប្បត្តិហេតុនេះ ៕
ប្រែសម្រួលៈ ណៃ តុលា