ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ដាក់លក្ខណ្ឌមួយចំនួន ដើម្បីដំណើរការការ នាំចេញធញ្ញជាតិឡើងវិញ

បរទេស ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងធ្វើការនាំចេញគ្រាប់ ធញ្ញជាតិជាធម្មតាឡើងវិញ ប្រសិនបើសន្តិសុខ របស់ខ្លួនត្រូវបានធានាជាមុនសិន។

ថ្លែងទៅកាន់បណ្តាញសារព័ត៌មានជាតិ លោក Alexey Danilov មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានលើកឡើងសាជាថ្មី នូវលក្ខណ្ឌ ដែលក្រសួងការបរទេស ក៏ធ្លាប់បានលើកឡើង មកហើយដែរថា បញ្ហាសំខាន់បំផុត របស់អ៊ុយក្រែន ដែលយើងចង់បាននោះគឺទី១ ជាសន្តិសុខបញ្ហាទី២ គឺសន្តិសុខចំណែកឯបញ្ហាទី៣ ក៏នៅតែជាសន្តិសុខដដែល។

នៅក្នុងពេលវេលា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះ លោកក៏បានអះអាងដែរថា បញ្ហានេះមកដល់បច្ចុប្បន្នកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ទៅហើយហើយបញ្ជាក់ច្បាស់ថា អ៊ុយក្រែន មិនដែលភ្លេច នូវកាតព្វកិច្ចរបស់ខ្លួនឡើយ ហើយគ្មានអ្នកណាម្នាក់ចង់ ឲ្យពិភពលោកអត់ឃ្លានោះទេ។

គួរឲ្យដឹងដែរថា កន្លងមកទាំងរុស្សីនិងអ៊ុយក្រែន តែងតែបានធ្វើការចោទប្រកាន់ដាក់គ្នា ចំពោះការរាំងស្ទះនូវការនាំចេញ ផលិតផលកសិកម្ម ចេញពីប្រទេស អ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក ដែលវាបានក្លាយទៅជាបញ្ហា គម្រាមកំហែងទៅដល់ស្ថេរភាព នៃសន្តិសុខស្បៀង ពិភពលោកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top