ប៉េកាំង ៖ បេសកជនចិនបានឲ្យដឹងថា ការដាក់សម្ពាធលើអ៊ីរ៉ង់ នឹងមិនអាចជួយដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បាននោញទេ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា ភិបាល របស់ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) បានអនុម័តដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មក្រុងតេអេរ៉ង់។
លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងវីយែន បានលើកឡើងថា ប្រទេសចិន បានបោះឆ្នោតប្រឆាំង នឹងដំណោះស្រាយ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីរិះគន់អ៊ីរ៉ង់ ចំពោះបញ្ហាការពារនុយក្លេអ៊ែរ របស់ខ្លួននៅក្នុងកិច្ចប្រជុំរបស់ IAEA ។
លោក Wang បានបន្ដថា ប្រទេសចិន ប្រឆាំងទៅនឹងប្រទេសពាក់ព័ន្ធ ដែលដាក់សម្ពាធលើប្រទេស អ៊ីរ៉ង់ ជាមួយនឹងដំណោះស្រាយនេះ ដោយសារយុទ្ធនាការដាក់សម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានោះទេ ប៉ុន្តែធ្វើឱ្យភាពតានតឹងកាន់តែខ្លាំង និងធ្វើឱ្យស្ថានការណ៍ កាន់តែតានតឹងឡើង។
លោកបានកត់ សម្គាល់ថា សកម្មភាពប្រឈមមុខដាក់គ្នា បែបនេះនៅក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាភិបាល IAEA នឹងធ្វើឱ្យអន្តរាយ ដល់កិច្ចសហប្រតិបត្តិការអ៊ីរ៉ង់- IAEA និងធ្វើឱ្យខូចដល់ការចរចា លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលស្ថិតក្នុងដំណាក់កាលសំខាន់ចុងក្រោយ។
កិច្ចពិភាក្សានៅទីក្រុងវីយែន ជុំវិញការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានជាប់គាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
