តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា អ៊ីរ៉ង់ មិនបានអនុវត្តការលាក់កំបាំង និងសកម្មភាព នុយក្លេអ៊ែរ ដែលមិនបានកត់ត្រានោះទេ ។
ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានប្រាប់អ្នកយកព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ថា អ៊ីរ៉ង់មិនមានទីតាំង ឬសកម្មភាពនុយក្លេអ៊ែរ ដែលមិនបានប្រកាសនោះទេ ។
លោកបានច្រានចោល របាយការណ៍របស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលការអះអាងដោយ គ្មានមូលដ្ឋានត្រូវបានធ្វើឡើង ជាចលនានយោបាយ ដែលមានគោលបំណងរក្សា “សម្ពាធអតិបរមា” លើអ៊ីរ៉ង់ ។
លោក Eslami ក៏ បានដាក់ស្លាកចំណាត់ការ របស់សហរដ្ឋអាមេរិក និងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីបង្ហាញសេចក្តីព្រាង នៃដំណោះស្រាយប្រឆាំងអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុម ប្រឹក្សាភិបាលរបស់ IAEA ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដែលជាហេតុផលនយោបាយ និងស្របតាម គោលនយោបាយ “សម្ពាធអតិបរមា” ។
លោកបានបន្ដថា ការចោទប្រកាន់ទាំងនេះត្រូវបាន កម្រិតនៅអ៊ីរ៉ង់អស់រយៈពេល ២០ ឆ្នាំមកហើយ ហើយទីក្រុងតេអេរ៉ង់ បានទទួលយកកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដើម្បីច្រានចោលពួកគេ និងកសាងទំនុកចិត្ត៕
ប្រែសម្រួល ឈូក បូរ៉ា