ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៧នាក់ នៅក្នុងហេតុការណ៍ វាយប្រហារមួយ ដែលសង្ស័យមានគេរលួចដុត អគារការិយាល័យនៅកូរ៉េខាងត្បូង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា អគ្គិភ័យដែលបង្កឡើងដោយការសង្ស័យថា មានភ្លើងឆេះរាលដាលពេញ អគារការិយាល័យមួយនៅក្នុងទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើតាមមន្ត្រីប៉ូលិស និងអគ្គិភ័យក្នុងតំបន់បានឲ្យដឹងដូច្នេះ ។

អ្នកពន្លត់អគ្គីភ័យ និងរថយន្តរាប់សិបគ្រឿង ត្រូវបានដាក់ពង្រាយ និងពន្លត់ភ្លើងយ៉ាងលឿន ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០និង៥៥នាទីព្រឹក នៅជាន់ទី២នៃអគារការិយាល័យ៧ជាន់ នៅជិតតុលាការស្រុករបស់ទីក្រុងខាងលើ ។

មនុស្សចំនួន៧នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ក្នុងនោះមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលប៉ូលិសសង្ស័យថាបានដុតនៅក្នុងការិយាល័យមេធាវី ។

លោក Park Seok-jin ប្រធានផ្នែកពន្លត់អគ្គីភ័យស្រុក Suseong នៃទីក្រុង Daegu បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤១នាក់បានរងរបួស ដែលភាគច្រើនមកពីការស្រូបផ្សែង ហើយ២៦នាក់ ក្នុងចំនោមពួកគេកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យនៅក្បែរនោះ ។

Park បានលើកឡើងថា មិនមានមនុស្សផ្សេងទៀតជាប់ នៅក្នុងអគារនោះទៀតទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top