ព័ត៌មានអន្តរជាតិ

អាមេរិក សារភាពបានផ្តល់ជំនួយ ដល់មន្ទីរពិសោធអ៊ុយក្រែន ច្រើនកន្លែងច្រើនឆ្នាំ ប៉ុន្តែមិនមែន សម្រាប់អាវុធគិមីឡើយ

បរទេស៖ យោងតាមការប្រកាស ដោយមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាមេរិកពិតជាបានគាំទ្រ ទៅដល់ទីតាំងចំនួន៤៦ពិតមែន របស់ប្រទេសអ៊ុយក្រែន ។

កាលពីជាង២០ឆ្នាំមុន ប៉ុន្តែគម្រោងទាំងនោះផ្តោតសំខាន់ តែទៅលើកិច្ចការងារសុខភាពសាធារណៈប៉ុណ្ណោះ មិនមែនជាកម្មវិធី សម្រាប់ផលិតអាវុធគិមីនោះទេ។

ប៉ង់តាហ្គោន ក៏បានធ្វើការចោទប្រកាន់ ទៅលើរដ្ឋាភិបាល ទីក្រុងមូស្គូនិងចិនផងដែរថាពួកគេបានធ្វើការចែករំលែក នូវព័ត៌មានមិនពិត ចំពោះបញ្ហានេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងតែខិតខំ ក្នុងការនាំពិភពលោកឲ្យចេញឆ្ងាយ ពីអាវុធប្រភេទប្រល័យលោកឬ Weapons of mass destruction (WMD)។

គួរឲ្យដឹងដែរថា នេះគឺជាលើកដំបូងហើយ ដែលក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសបង្ហាញជាផ្លូវការ នូវចំនួនពិតប្រាកត់ អំពីទីតាំងដែលរដ្ឋាភិបាលវ៉ាស៊ិនតោន បានផ្តល់ជំនួយនៅអ៊ុយក្រែន ដែលវាស្ថិតនៅក្រោម របាយការណ៍មួយដែលមានឈ្មោះថា Fact Sheet on WMD Threat Reduction Efforts៕ ប្រែសម្រួល៖ស៊ុនលី

To Top