ប៉េកាំង ៖ អ្នកជំនាញម្នាក់ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែឈប់ធ្វើការចោទប្រកាន់ មិនពិតប្រឆាំងនឹងចិន ហើយពិចារណាឡើងវិញ អំពីគោលនយោបាយ ការបរទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Nadhum Ali Abdullah អ្នកជំនាញ នៅវេទិកាអារ៉ាប់ សម្រាប់ការវិភាគនយោបាយ បានឲ្យដឹងថា សុន្ទរកថាគោលនយោបាយចិន ដែលផ្តល់ដោយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Antony Blinken ដែលហាក់ ដូចជាអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង នៅលើការភូតកុហក និងព័ត៌មាន មិនពិតប្រឆាំងនឹង ប្រទេសចិន ។
លោកបន្ដថា “ចិនតែងតែជាប្រទេស ដែលស្រលាញ់សន្តិភាព ឈរប្រឆាំងនឹងអនុត្តរភាព របស់សហរដ្ឋអាមេរិក ជាមួយប្រទេសដ៏ទៃ ជាពិសេសប្រទេសក្រីក្រ ខណៈដែលសហរដ្ឋអាមេរិក ដោយមិនគិត ពីផលប្រយោជន៍ របស់ប្រទេសដទៃ បាននិងកំពុងព្យាយាមបង្អាប់អ្នកណា ដែលឈរក្នុងមាគ៌ានៃអ្នកពង្រីកខ្លួន និងគោលនយោបាយ” ។
លោក Abdullah បានកត់សម្គាល់ថា ការចោទប្រកាន់របស់លោក Blinken គឺគ្មានអ្វីក្រៅពីវោហាសាស្ត្រ “ការគំរាមកំហែងរបសចិន” ជាពាក្យចាស់ដដែលៗ។ តាមពិតសហរដ្ឋអាមេរិក គឺ ជាការគំរាមកំហែងខ្លាំងបំផុត ចំពោះសន្តិភាព ពិភពលោក។
លោកបានបន្ថែមថា “ការព្យាយាមរក្សាអនុត្តរភាព ពិភពលោករបស់ខ្លួន សហរដ្ឋអាមេរិកបដិសេធ ការចូលរួមរបស់ប្រទេសផ្សេងទៀត ក្នុងការដឹកនាំពិភពលោក ” ដោយបន្ថែមថា ជាមួយនឹងការកើនឡើង នៃប្រទេសចិន ទីក្រុងវ៉ាស៊ីនតោន បានយកប្រទេសនេះ ធ្វើជាដៃគូប្រកួតប្រជែង ដ៏សំខាន់របស់ខ្លួន ជាពិសេសផ្នែកសេដ្ឋកិច្ច ។ ជាលទ្ធផល ទីក្រុងវ៉ាស៊ីនតោន កំពុងងាក មកបំភ្លៃ មុខមាត់របស់ ចិន។
លោក Abdullah ជឿជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន និងប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក ។
លោកបានបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោន គួរតែឆ្លុះបញ្ចាំងពីគោល នយោបាយចិនរបស់ខ្លួន និងកែតម្រូវកំហុសរបស់ខ្លួន” ដោយជំរុញឱ្យវាអភិវឌ្ឍទំនាក់ទំនង ជាមួយប្រទេសចិន តាមរយៈគោលការណ៍ នៃផលប្រយោជន៍ទៅវិញទៅមក និងមិនជ្រៀតជ្រែក និងដោយការធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ល្អបំផុត របស់ពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា