ព័ត៌មានអន្តរជាតិ

អាស៊ី ចាប់ផ្តើមកិច្ចប្រជុំ​ សន្តិសុខសំខាន់ៗ ស្តីពីសន្តិសុខក្នុងតំបន់ បន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំ

សិង្ហបុរី៖ កិច្ចសន្ទនា Shangri-La លើកទី១៩ នឹងធ្វើឡើងនៅទីនេះ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ បន្ទាប់ពីការផ្អាក រយៈពេលពីរឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយផ្តោតជាសំខាន់លើ សន្តិសុខក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងដំណោះស្រាយ ដែលអាចសម្រេចបាន រួមទាំងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលស្នើឡើង ដោយប្រទេសចិន (GSI) ។

កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ នឹងបើកសម័យប្រជុំពេញ អង្គចំនួន៧ កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីចំនួនពីរ និងសម័យប្រជុំពិសេសចំនួនបី ក្នុងពេលដំណាលគ្នា សម្រាប់គណៈប្រតិភូមកពីជាង ៤០ ប្រទេស ឬតំបន់ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហា សន្តិសុខក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីការពារជាតិ ជាន់ខ្ពស់មកពីអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីធំទូលាយ អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈិមបូព៌ា ក៏ត្រូវបានគេរំពឹងថា នឹងចូលរួម និងជជែកគ្នានៅឯកិច្ចសន្ទនានេះផងដែរ។

យោងតាមរបៀបវារៈ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe នឹងថ្លែងសុន្ទរកថាក្នុង សម័យប្រជុំពេញអង្គ ហើយត្រូវបានគេរំពឹងថា នឹងណែនាំគោលនយោបាយ គោលការណ៍ និងសកម្មភាពរបស់ប្រទេសចិន ស្តីពីការការពារពហុភាគីនិយម សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការកសាងអនាគត រួមគ្នាសម្រាប់មនុស្សជាតិ ។

ការបន្លិចនៃកិច្ចប្រជុំកំពូលគឺ GSI របស់ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាអត្ថប្រយោជន៍សាធារណៈ សកលមួយផ្សេងទៀត ដែលរួមចំណែកដល់ដំណោះស្រាយ និងប្រាជ្ញារបស់ចិន ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខពិភពលោក។

អ្នកវិភាគបាននិយាយថា ការអនុវត្តគំនិតផ្តួចផ្តើមនេះ នឹងទាក់ទាញការយកចិត្តទុកដាក់យ៉ាងសម្បើម នៅក្នុងកិច្ចសន្ទនា Shangri-La នេះប
នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក James Crabtree នាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឲ្យដឹងថា “យើងទន្ទឹងរង់ចាំស្វាគមន៍ Wei Fenghe ចំពោះកិច្ចសន្ទនា IISS Shangri-La និងដើម្បីស្តាប់ទស្សនៈរបស់លោក នៅពេលដ៏សំខាន់នេះ សម្រាប់សណ្តាប់ធ្នាប់សន្តិសុខ ក្នុងតំបន់ និងពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top