ព័ត៌មានអន្តរជាតិ

អតិផរណា នៅអាមេរិកកើនឡើង ដល់កំណត់ត្រាមិនធ្លាប់ មាន៤០ឆ្នាំចុងក្រោយ

បរទេស៖ យោងតាមតួលេខ ដែលបានបង្ហាញ ដោយក្រសួងកិច្ចការងារ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ទំហំនៃអតិផរណា របស់អាមេរិក បានកើនឡើងដល់ចំណុចមួយខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ១៩៨១។

ក្នុងនោះតម្លៃនៃការចាយវាយ បានកើនឡើងខ្លាំង ដល់ទៅ៨,៦ភាគរយ កាលពីខែឧសភាធៀបទៅនឹង ពេលវេលាកាលពី១២ខែមុន ពោលគឺលឿនជាង កាលពីខែមេសាធៀបទៅនឹង ខែមេសា ឆ្នាំមុន ដែលមានត្រឹមតែ៨,៣ភាគរយ។

ទោះបីជាយ៉ាងណាក្តីអ្នកសេដ្ឋកិច្ច ជាច្រើនដែលបានដកស្រង់សំដី ជាមួយនឹងសារព័ត៌មាន Associated Press រំពឹងទុកថាអតិផរណា នឹងមានធូរស្រាលបន្តិច នៅឆ្នាំនេះ ទោះបីមិនច្រើនក៏ដោយ។ ពួកគេមួយចំនួនបានព្យាករណ៍ថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ នឹងធ្លាក់ចុះក្រោម៧ភាគរយ គិតនៅត្រឹមចុងឆ្នាំនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top