ម៉ូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចុះហត្ថលេខា លើបទបញ្ជាមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាត ឱ្យប្រទេសនេះ ដកខ្លួនចេញពីអង្គការ ទេសចរណ៍ពិភពលោក (UNWTO)។
សំណើនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសរុស្ស៊ី ដែលបានឈានដល់កិច្ចព្រមព្រៀង ជាមួយស្ថាប័ន រដ្ឋាភិបាល ពាក់ព័ន្ធនេះ បើយោងតាមបញ្ជា ដែលបានចេញផ្សាយ។
សមាជិក UNWTO បានបោះឆ្នោតព្យួរ រុស្ស៊ីពីអង្គការនេះ នៅថ្ងៃទី២៧ ខែមេសា នៅពេលដែលគណៈប្រតិភូរុស្ស៊ី បានប្រកាសដកខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្រោយមក នៅថ្ងៃនោះ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា UNWTO ត្រូវបានផ្តាច់មុខដោយបណ្តា ប្រទេសសហភាព អឺរ៉ុប “ដែលប្រើប្រាស់វាក្នុងផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់ពួកគេ” ។ ទីក្រុងម៉ូស្គូបានរិះគន់ “ការធ្វើនយោបាយ” នៃសកម្មភាពរបស់ UNWTO និង “ការរើសអើង” ប្រឆាំងនឹងរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
