ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ JCS បានឲ្យដឹងដូច្នេះ ។

គ្រាប់មីស៊ីលត្រូវបានគេសន្មតថា ត្រូវបានបាញ់ចេញពីគ្រាប់រ៉ុក្កែតដែល អាចបាញ់បានច្រើនគ្រាប់ ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង បានរកឃើញគន្លងជាច្រើនចាប់ពីម៉ោង៨ និង០៧ នាទីព្រឹក ដល់ម៉ោង១១និង០៣នាទីព្រឹក ម៉ោងក្នុងស្រុក ។

នៅក្នុងសេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា យោធាកូរ៉េខាងត្បូងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន ខណៈដែលរក្សាបាននូវឥរិយាបថត្រៀមខ្លួនពេញ លេញក្នុងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធជាមួយ សហរដ្ឋអាមេរិក ។

គួររំលឹកថា មួយសប្តាហ៍មុននេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លីចំនួន៨គ្រាប់ឆ្ពោះ ទៅទិសខាងកើត ពីតំបន់ចំនួន៤ផ្សេងគ្នា ។

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន៤ដង ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង ត្រូវបានប្រកាសឡើងកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top