ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ថា លោក Nikolay Yevmenov មេបញ្ជាការយោធាជើងទឹកបានលើកឡើងកាលពីថ្ងៃអាទិត្យថា យោធាជើងទឹករបស់រុស្ស៊ី នឹងទទួលបាននាវាចម្បាំងចំនួន៤៦គ្រឿង និងទូកជំនួយជាច្រើនទៀតនៅក្នុងឆ្នាំ២០២២នេះ ។

លោក Yevmenov បានលើកឡើងថា ស្ថានភាពនយោបាយយោធាពិភពលោក តម្រូវឲ្យរុស្ស៊ី ត្រូវតែមានភាព ខ្លាំង និងមានតុល្យភាពខាងជើងទឹក ដោយលោកបានថ្លែងដូច្នេះ នៅក្នុងពិធីបំពាក់កៅអីលើនាវាមុជទឹកដែល ដើរដោយថាមពលអគ្គីសនីចំនួន២គ្រឿងនៅឯក្រុង St. Petersburg ដែលជាទីក្រុងធំទី២របស់ប្រទេសរុស្ស៊ី ។
លោកក៏បានក្រើនរំលឹកនូវបំណងប្រាថ្នារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដើម្បី រក្សាចំណែកនៃនាវាទំនើបយ៉ាងហោចណាស់៧០ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
