ថ្ងៃទី ១២ ខែមិថុនា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកក្រោមប្រធានបទស្តីពី “ចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់” ក្នុងកិច្ចពិភាក្សា Shangri-La ប្រទេសសិង្ហបុរី ។
ទាក់ទិននឹងបញ្ហាទំនាក់ទំនងចិន-អាមេរិក លោក Wei Fenghe បានថ្លែងថា ទំនាក់ទំនងចិន-អាមេរិក បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ហើយចិនសម្គាល់ថា ការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនង ចិន-អាមេរិក គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និង ពិភពលោក។
ប្រទេសចិននិងសហរដ្ឋអាមេរិក ជាប្រទេសធំសំខាន់ទាំងពីរលើពិភពលោក ការសម្រេចបាននូវសន្តិភាព និងការ អភិវឌ្ឍនៃពិភពលោកគឺមិនអាចខ្វះ ពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក នោះទេ ការប្រឈមមុខដាក់គ្នា គឺគ្មានប្រយោជន៍ទេសម្រាប់ប្រទេសទាំងពីរនិងពិភពលោក ។
ប្រទេសចិនប្រឆាំងចំពោះការប្រើប្រាស់ការប្រកួតប្រជែង ដើម្បីកំណត់ទំនាក់ទំនងចិន-អាមេរិក ប្រសិនបើ អាមេរិក ទទូចចាត់ទុកប្រទេសចិនជាការគំរាមកំហែង គូប្រជែងឬសត្រូវ វានឹងធ្វើកំហុសជាយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រ។ ប្រទេសចិនទាមទារឱ្យភាគីអាមេរិក៖
-កុំវាយប្រហារ និងលាបពណ៌ចិន
-កុំគាបសង្កត់ចិន
-កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន
-កុំប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន
មានតែធ្វើបែបនេះទេ ទើបទំនាក់ទំនងចិន-អាមេរិកត្រូវបានកែលម្អឡើងវិញ។ ជំហររបស់ចិនគឺច្បាស់ណាស់ ៖ ចង់ធ្វើកិច្ចសន្ទនា ត្រូវមានការគោរពគ្នាទៅវិញទៅមក ចង់រួមរស់នៅជាមួយគ្នាត្រូវប្រកបដោយសុខដុមនីយកម្ម ចង់ធ្វើកិច្ចសហប្រតិបត្តិការត្រូវផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ បើចង់បង្កការប្រឈម មុខដាក់គ្នា ចិននឹងឆ្លើយតបជារៀងរហូត។
ក្រៅពីនេះ យោធានៃប្រទេសទាំងពីរគួរតែពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក ជៀសវាងការយល់ច្រឡំ និងការវិនិច្ឆ័យខុស គ្រប់គ្រងហានិភ័យនិងវិបត្តិ និងការពារការកកិតនិងការប៉ះទង្គិច ។ ប្រទេសចិនរំពឹងទុកថា នឹងអាចបង្កើតទំនាក់ទំនងភាពជាប្រទេស ធំដែលវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងល្អប្រសើរ និងប្រកបដោយ ស្ថិរភាព ជាមួយសហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន