ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី វាយប្រហារឃ្លាំង ទុកអាវុធដែលផ្គត់ផ្គង់ ដោយអាមេរិក និងសហភាពអឺរ៉ុប នៅភាគខាងលិចអ៊ុយក្រែន

បរទេស ៖ កងកម្លាំងរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារ ទីតាំងមួយ នៅភាគខាងលិចអ៊ុយក្រែន ដែលរក្សាទុកអាវុធ ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលការប្រយុទ្ធ កាន់តែខ្លាំង នៅក្នុងតំបន់ភាគខាងកើត ដែលមេបញ្ជាការកំពូល របស់ប្រទេសបាននិយាយថា ដីនេះ “គ្របដណ្តប់ដោយឈាម” ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បាននិយាយថា ការវាយប្រហារលើទីប្រជុំជន Chortkiv ដែលជាការវាយប្រហារ ដ៏កម្រមួយរបស់រុស្ស៊ី នៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ដែលស្ងប់ស្ងាត់បានធ្វើ ឱ្យមនុស្ស 22 នាក់រងរបួស ។

ទន្ទឹមនឹងនេះដែរ ស្ថានភាពនៅទីក្រុង Severodonetsk គឺ “លំបាកខ្លាំងណាស់” បន្ទាប់ពីកងទ័ពរុស្ស៊ីបានបំផ្លាញស្ពានទីពីរចូលទៅក្នុងទីក្រុង និងកំពុងទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ទៅលើផ្លូវចុងក្រោយនេះ។ នេះបើតាម អភិបាលតំបន់ Sergiy Gaiday បាននិយាយថា។

លោក Valeriy Zaluzhny អគ្គមេបញ្ជាការ នៃយោធាអ៊ុយក្រែនបាននិយាយថា កាំភ្លើងធំដ៏ច្រើនរបស់រុស្ស៊ី នៅក្នុងតំបន់នោះបាន កំពុងបាញ់ប្រហារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top