ព័ត៌មានអន្តរជាតិ

មនោសញ្ចេតនា របស់លោកXi Jinping ចំពោះវប្បធម៌

មនុស្សដែលស្រឡាញ់ ប្រទេសចិន នោះគាត់នឹងស្រឡាញ់ ទន្លេនីមួយៗ ស្រឡាញ់ទឹកដីនីមួយៗ និងប្រវត្តិសាស្ត្រ របស់ប្រទេសចិន ជាមិនខាន ។
នេះជាពាក្យសម្ដី ប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ របស់លោក Xi Jinping កាលពីជាង៣០ឆ្នាំមុន ។ រយៈពេលជាច្រើន ឆ្នាំ ផុតទៅ លោកបានក្លាយ ទៅជាអ្នកកាន់ចង្កូតរបស់មហាសំពៅសញ្ញា” ប្រទេសចិន” ឆ្លងកាត់ព្យុះភ្លៀង ជំនះការលំបាក គ្រប់បែបយ៉ាង។ លោកXi Jinping បានមានប្រសាសន៍ថា វប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រទេសចិនដែលបានបង្កើតឡើង និងបន្ដចម្លងនៅក្នុងរយៈពេលរាប់ពាន់ឆ្នាំ ជាឫសគល់ និងព្រលឹងរបស់ជនជាតិចិន ។

”បើសិនជាគ្មានអរិយធម៌៥ពាន់ឆ្នាំ របស់ប្រទេសចិន នោះក៏គ្មានលក្ខណៈពិសេសប្រទេសចិនដែរ” យើងអាចមើលអតីត កាលយូរប៉ុនណា ក៏នឹងអាចមើលឃើញ អនាគតដ៏វែងឆ្ងាយប៉ុនណាដែរ ។ ”យើងមកពីណា? យើងនឹងដើរឆ្ពោះទៅទីណា? ប្រទេសចិន ដើរមកដល់ពេលបច្ចុប្បន្ន ខ្ញុំចេះតែរំលឹកខ្លួនឯងថា ត្រូវតែមានគំនិតប្រមើលប្រវត្តិសាស្ត្រ ។ ” ”បើសិនជាគ្មានអរិយធម៌ ៥ពាន់ឆ្នាំ របស់ប្រទេសចិន យើងម្ដេចនឹងអាចមាន លក្ខណៈពិសេសចិន? បើគ្មានគ្មានលក្ខណៈពិសេសចិន យើងម្ដេចនឹងអាចមានផ្លូវ សង្គមនិយមមានលក្ខណៈពិសេសចិន យ៉ាងជោគជ័យ?”
ដោយសារប្រកាន់ខ្ជាប់ និងជឿជាក់ យ៉ាងម៉ឺងម៉ាត ចំពោះវប្បធម៌ចិន ហេតុដូច្នេះ លោកXi Jinping បាននិងកំពុងដឹកនាំប្រជាជនចិន ឆ្ពោះទៅកាន់វិថី ដែលធ្វើឱ្យប្រជាជាតិចិន ស្ដារភាពរុងរឿង សារឡើងវិញ។

”បើសិនជាចង់វាយតម្លៃ ចំពោះរបបនយោបាយណាមួយ និងវាយតម្លៃ ចំពោះកម្លាំងណាមួយថា ល្អឬមិនល្អ សំខាន់គឺមើល លើអាកប្បកិរិយា ចំពោះប្រវត្តិសាស្ត្រនិងអរិយធម៌” ។ ការស្រូបយកបទពិសោធន៍ និងបញ្ញាពីប្រវត្តិសាស្ត្រ របៀបគ្រប់គ្រង ធ្វើតាមគន្លងប្រវត្តិសាស្ត្រ មិនត្រូវប្រែប្រួលឡើយ។

ចំពោះស្មារតី លោក Xi Jinping បានគិតគូរយ៉ាងជ្រាលជ្រៅ ៖ ស្មារតីជាព្រលឹងរបស់ប្រទេសជាតិមួយ ដែលអាចរស់ នៅយូរអង្វែង ។ មានតែខាងស្មារតីមានកម្រិត ខ្ពស់ជាមួយគ្នា ទើបជនជាតិមួយ មិនអាចដួលរលំ ហើយវិវឌ្ឍទៅមុខ នៅក្នុងរលកប្រវត្តិសាស្ត្រ បាន ។ ត្រូវយកស្មារតីសម័យថ្មី ចាក់កម្លាំងរស់រវើក បញ្ចូលទៅជីវិត វប្បធម៌ប្រពៃណី ដ៏ផូរផង់របស់ចិន ៕

To Top