ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា ប្រកាសថា លោកបានឆ្លងវីរុសកូវីដ-១៩

កាណាដា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា លោក Justin Trudeauនាយករដ្ឋមន្ត្រីកាណាដា បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ដោយបន្ថែមថា លោកមានអារម្មណ៍ល្អ ចាប់តាំងពីលោកបានទទួលថ្នាំបង្ការ ។

“ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំនឹងធ្វើតាមការណែនាំសុខភាពសាធារណៈ និងនៅដាច់ដោយឡែកពីគេ។ ខ្ញុំមានអារម្មណ៍មិនអីទេ ប៉ុន្តែនោះដោយសារតែខ្ញុំ បានចាក់ថ្នាំបង្ការរោគរួច។ ដូច្នេះប្រសិនបើអ្នក មិនទាន់បានចាក់វ៉ាក់សាំងទេ ហើយប្រសិនបើអ្នកអាចរំលឹកបាន” ។ លោក Trudeau បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ ។

គួរបញ្ជាក់ថា លោក Trudeau ចុងក្រោយបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ នៅក្នុងខែមករា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top