ព័ត៌មានអន្តរជាតិ

អាមេរិក គួរតែឈប់បង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវគ្នានឹងពាក្យសម្ដីរបស់ខ្លួន ជាមួយនឹងសកម្មភាព រួមទាំងការមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬជម្លោះ មិនស្វែងរកសង្គ្រាមត្រជាក់ថ្មី និងមិនស្វែងរកអង្គការណាតូអាស៊ី ឬតំបន់ដែលបំបែកទៅជាប្លុកអរិភាព ហើយឈប់និយាយ ឬធ្វើរឿងដែលអាចបង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទង នឹងសុន្ទរកថារបស់លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិកនៅឯកិច្ចសន្ទនា Shangri-La ។

លោក Wang បានលើកឡើងថា “តាមរយៈការផ្សព្វផ្សាយព័ត៌មាន មិនពិតម្តងហើយម្តងទៀត និងការលាបពណ៌រូបភាព ដ៏អាក្រក់លើប្រទេសចិន សហរដ្ឋអាមេរិក អាចបង្ហាញបន្ថែមទៀតនូវ ចេតនាអាក្រក់របស់ខ្លួន ក្នុងការសាបព្រួសភាពមិនចុះសម្រុង និងលក្ខណៈពិតនៃការអនុវត្តអនុត្តរភាពរបស់ខ្លួន និងការអនុវត្តនយោបាយអំណាច”។

លោក Wang បានបន្ថែមថា ការគម្រាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ មិនមែនមកពីកន្លែងផ្សេងនោះទេ ប៉ុន្តែជាសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” និងការបង្រួបបង្រួម និងគាំទ្រសកម្មភាពរបស់សហរដ្ឋអាមេរិក។

លោកបានលើកឡើងថា “វាគឺជាសហរដ្ឋអាមេរិក ដែលបានស្វែងរកការបិទបាំង និងលាក់បាំងនូវគោលការណ៍ចិនតែមួយ ហើយបានរក្សាការថយក្រោយ លើការប្តេជ្ញាចិត្តរបស់ខ្លួន។ វាគឺជាសហរដ្ឋអាមេរិកដែលកំពុង បន្ធូរបន្ថយការរឹតបន្តឹងលើអន្តរកម្មផ្លូវការ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងការបង្កើនការលក់អាវុធ” ។

លោកបានបញ្ជាក់ថា ចំពោះតៃវ៉ាន់ទាំងក្នុងន័យគុណភាព និងបរិមាណ។ វានៅតែជាសហរដ្ឋអាមេរិក ដែលបានជួយតៃវ៉ាន់ពង្រីកអ្វី ដែលគេហៅថាលំហអន្តរជាតិ ហើយថែមទាំងធ្វើសកម្មភាព ដោយបើកចំហរដើម្បីគាំទ្រតៃវ៉ាន់ក្នុង “ការពង្រឹង” អ្វីដែលគេហៅថា “ទំនាក់ទំនងការទូត”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top