ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី គ្រប់គ្រង ៨០ភាគរយ នៃទីក្រុង Severodonetsk

គៀវ៖ អភិបាលតំបន់ម្នាក់ បានចែករំលែកកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីកំពុងគ្រប់គ្រងភាគច្រើន នៃទីក្រុង Severondonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អភិបាលតំបន់ Luhansk លោក Serhiy Haiday បានលើកឡើងថា ស្ពានចូលក្នុងទីក្រុង ត្រូវបានខូចខាត ហើយខ្លួនមិនអាចផ្តល់ជំនួយ មនុស្សធម៌ ឬធ្វើការជម្លៀសបាន ឡើយ។

មុននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពិពណ៌នាអំពីការការពារ របស់អ៊ុយក្រែនលើទីក្រុង Severondonetsk ថាជាការប្រយុទ្ធ ដើម្បីការពារគ្រប់ជំហានទាំងអស់។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បានអះអាងកាលពីថ្ងៃចន្ទថា ទាំងអ៊ុយក្រែន និងរុស្ស៊ី កំពុងប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងករណីគ្រាប់បែកកម្ដៅរបស់រុស្ស៊ីផងដែរ។

លោក Niinisto បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សាគោលនយោបាយ សន្តិសុខនៅឯលំនៅដ្ឋានរដូវក្តៅរបស់លោកនៅ Naantali ថា “យើងកំពុងគាំទ្រអ៊ុយក្រែន ជាមួយនឹងអាវុធធុនធ្ងន់កាន់តែខ្លាំង ហើយប្រទេសហ្វាំងឡង់ ក៏ដូចគ្នាដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top