ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងប្រឈមមុខនឹងបញ្ហា ទំនិញឡើងថ្លៃខ្ពស់បំផុត ក្នុងរយៈពេល៥០ឆ្នាំ 

បរទេស៖ អតិផរណាប្រចាំឆ្នាំ (តម្លៃទំនិញឡើងថ្លៃ) នៅប្រទេសអាល្លឺម៉ង់បានកើនឡើងដល់ 7.9% នៅក្នុងខែឧសភា ការប៉ាន់ប្រមាណចុងក្រោយពីការិយាល័យស្ថិតិសហព័ន្ធរបស់ប្រទេស (Destatis) ដែលបានបង្ហាញ។ នៅក្នុងខែឧសភាតែមួយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង 0.9% បន្ទាប់ពីកើនឡើង 0.8% ក្នុងខែមេសា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារនេះ នៅថ្ងៃអង្គារ វាគឺជាការកើនឡើងអតិផរណាដ៏ធំបំផុតដែលបានវាយលុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់នៅអឺរ៉ុបមួយនេះ (អាល្លឺម៉ង់) ក្នុងរយៈពេលជិតកន្លះសតវត្ស។

លោក Georg Thiel ប្រធាន Destatis ត្រូវបានដកស្រង់សម្តីថា “អតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់បង្ហាញជាអតិបរមាសម្រាប់ខែទី 3 ជាប់ៗគ្នា។ មូលហេតុចម្បងសម្រាប់អតិផរណាខ្ពស់គឺនៅតែជាការឡើងថ្លៃនៃថាមពល។ យើងក៏កំពុងឃើញការកើនឡើងនៃតម្លៃទំនិញជាច្រើនផ្សេងទៀត ជាពិសេសអាហារ… ពេលវេលាចុងក្រោយបង្អស់នៃអតិផរណាខ្ពស់បែបនេះត្រូវបានគេសង្កេតឃើញគឺនៅក្នុងរដូវរងាឆ្នាំ 1973-1974 នៅពេលដែលតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងដោយសារវិបត្តិប្រេង៕ប្រែសម្រួលៈ ណៃ តុលា

To Top