ព័ត៌មានអន្តរជាតិ

អ្នកនយោបាយអ៊ីស្រាអ៊ែល ម្នាក់ចង់ឲ្យជនប៉ាឡេស្ទីន ទាំងអស់បាត់បង់វត្តមានពីក្នុងតំបន់

បរទេស៖ សមាជិកសភារបស់អ៊ឺស្រាអ៊ែល ម្នាក់ដែលមានឈ្មោះថា Matan Kahana កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមនិស្សិតនៅក្នុងតំបន់ West Bank ថាប្រសិនបើមានប៊ូតុង មួយដែលអាចចុចទៅហើយ នឹងអាចធ្វើឲ្យជនប៉ាឡេស្ទីន បាត់វត្តមានចេញពីតំបន់នោះ លោកនឹងធ្វើវាភ្លាម។

លោក Kahana ក៏ជាសមាជិកម្នាក់នៅក្នុងជួរគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី Naftali Bennett ផងដែរដោយលោកបានធ្វើការប្រកាសច្បាស់ៗថា លោកពិតជាចង់ ឲ្យជនបាឡេស្ទីនទាំងឡាយនឹងត្រូវបាត់ វត្តមានចេញពី រដ្ឋនៃជនជាតិជីហ្វបំផុត។

លោកបានពន្យល់បែបនេះថា៖ ប្រសិនបើមានប៊ូតុងណាមួយដែលអាចចុចទៅហើយ នឹងធ្វើឲ្យជនជាតិអារ៉ាប់ ទាំងនេះបាត់បង់នោះឬត្រូវបញ្ជូនតាម រថភ្លើងទៅកាន់ប្រទេសស្វីសនោះ លោកនឹងចុចវាភ្លាមដោយមិនគិត ច្រើន នោះឡើយ។

ទោះបីជាយ៉ាងណាក្តីលោកក៏បានបញ្ជាក់ដែរថា ប៉ុន្តែបច្ចុប្បន្នយើងគ្មានជម្រើសនោះ ឡើយប៉ុន្តែត្រូវតែរស់នៅ លើទឹកដីនេះជាមួយគ្នា។

តើយើងអាចធ្វើអ្វីបានហើយ ប្រសិនបើមិនមានប៊ូតុងបែបនេះទេដូចនេះ មានន័យថាយើងត្រូវតែចាំបាច់បន្ត រស់នៅជាមួយ​​ គ្នានៅលើទឹកដីនេះជាមួយគ្នា។

ប្រែសម្រួល៖ស៊ុនលី

To Top