ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដាក់ទណ្ឌកម្មដោយផ្ទាល់ប្រឆាំងនឹងតំណាងប្រព័ន្ធផ្សព្វផ្សាយ២៩រូប និងមន្ត្រីការពារជាតិចក្រភពអង់គ្លេស២០រូប

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មដោយផ្ទាល់ខ្លួនប្រឆាំង នឹងអ្នកតំណាង ប្រព័ន្ធផ្សព្វផ្សាយ ចំនួន២៩រូប និងមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសចំនួន២០នាក់ នៅក្នុងសកម្មភាព ដែលជាការសងសឹក ។

អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកកាសែតដែលធ្វើការឱ្យកាសែត The Guardian, BBC, និងអ្នកផ្សេងទៀត និងមន្ត្រីការពារជាតិ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Jeremy Quin នឹងត្រូវបានបដិសេធ មិនឲ្យចូលក្នុងប្រទេសរុស្ស៊ី ។

យោងតាមក្រសួងខាងលើបានឲ្យដឹង ចំណាត់ការនេះគឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មផ្ទាល់ ខ្លួនដែលណែនាំដោយរដ្ឋាភិបាលអង់គ្លេស ប្រឆាំងនឹងអ្នកសារព័ត៌មានរុស្ស៊ី និងជាប្រធានក្រុមហ៊ុន ការពារជាតិរុស្ស៊ី ។

ក្រសួងបានឲ្យដឹងថា “អ្នកកាសែតអង់គ្លេស ដែលរួមបញ្ចូលក្នុងបញ្ជី គឺពាក់ព័ន្ធនឹងការ ផ្សព្វផ្សាយដោយចេតនា នៃព័ត៌មានមិនពិត និងកាន់ជើងម្ខាងអំពីប្រទេសរុស្ស៊ី និងព្រឹត្តិការណ៍នៅអ៊ុយក្រែន និងតំបន់ Donbass” ដោយបន្ថែមថា ជាមួយនឹងការវាយតម្លៃលំអៀងរបស់ពួកគេ ពួកគេក៏រួមចំណែកដល់ការបញ្ឆេះសង្គ្រាម Russophobia ជាភាសាអង់គ្លេស ។

ក្រសួងបានឲ្យដឹងថា បុគ្គលទាំង២០នាក់ “មានទំនាក់ទំនងជាមួយឧស្សាហ កម្មការពារជាតិរបស់ ចក្រភពអង់គ្លេស បានចូលរួមនៅក្នុងការសម្រេចចិត្តលើការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយអ្នកទោសក្នុងស្រុក និងការបង្កើតក្រុម NAZI ដើម្បីសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top