ព័ត៌មានអន្តរជាតិ

អ្នកជំនាញ និយាយថាអាមេរិក ប្រហែលជាស្ថិត នៅក្នុងវិបត្តិសេដ្ឋកិច្ច រួចទៅហើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បញ្ហាអតិផរនានិងវិបត្តិ នៃការបាត់បង់ជំនឿចិត្ត ពីសំណាក់អ្នកប្រើប្រាស់ កំពុងកើនឡើងខ្លាំងបែបនេះគេជឿជាក់ថា អាមេរិកប្រហែលជាស្ថិត ក្នុងវិបត្តិសេដ្ឋកិច្ច រួចទៅហើយ ។

អ្នកជំនាញមកពីកាសែត CNBC បានធ្វើការរាយការណ៍ និងសិក្សាស្ថានភាពនេះ តាំងតែពីតែសប្តាហ៍មុន ដោយបញ្ជាក់ទៀតថាសន្ទស្សនៃតម្លៃទំនិញព្រមទាំងទំនិញ ដែលជួបអតិផរណា ដែលមិនរួមបញ្ចូលអាហារ និងថាមពលទេ នោះត្រូវបានគេមើលឃើញថា មានការកើនឡើង ជាងការរំពឹងទុក។

បច្ចុប្បន្នសន្ទស្សតម្លៃ ទំនិញបានកើនឡើងទៅដល់៨,៦ភាករយ គិតត្រឹមក្នុងខែឧសភា ធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំទៅដែលវាគឺជាអត្រាកើនឡើងមានកម្រិតខ្ពស់បំផុត មិនធ្លាប់មានគិតចាប់ តាំងតែពីឆ្នាំ១៩៨១ ។

CNBC និយាយបែបនេះថា ពួកយើងនិយាយជាបច្ចេកទេស គឺជាក់ស្តែងកំពុងស្ថិត នៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ប៉ុន្តែដោយសារតែមិនមាន មនុស្សភាគច្រើនបាន កត់សំគាល់អំពីវា ៕

ប្រែសម្រួល៖ស៊ុនលី

To Top