ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ចិន ធ្វើជាប្រធាន កិច្ចប្រជុំសន្តិសុខ BRICS

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាសនៅទីនេះថា កិច្ចប្រជុំលើកទី១២ នៃទីប្រឹក្សាសន្តិសុខជាតិ BRICS និងអ្នកតំណាងជាន់ខ្ពស់ស្តីពីសន្តិសុខជាតិ នឹងប្រព្រឹត្តទៅស្ទើរតែពេញមួយមួយថ្ងៃ នៅថ្ងៃពុធនេះ។

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC នឹងធ្វើជាប្រធានកិច្ចប្រជុំនៅទីក្រុងប៉េកាំង និងទីប្រឹក្សាសន្តិសុខជាតិ។

អ្នកនាំពាក្យលោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកតំណាងជាន់ខ្ពស់ផ្នែកសន្តិសុខជាតិនៃអាហ្វ្រិកខាងត្បូង ប្រេស៊ីល រុស្ស៊ី និងឥណ្ឌា នឹងចូលរួមព្រឹត្តិការណ៍នេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top